ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩
សារពត៌មានWar Media បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះថាក្រុមអ្នកភូមិក្នុងទីក្រុងKirkuk បានប៉ះទង្គិចជាមួយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ ការប៉ះទង្គិចគ្នានេះបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង៧នាក់ទៀតរងរបួស។
នៅក្នុងសេចក្តីប្រកាសពត៌មានបានឱ្យដឹងថាប្រជាពលរដ្ឋដែលរស់នៅយដឹងៅក្នុងពួកសកម្មប្រយុទ្ធ ក្នុងភូមិEftkharat សង្កាត់Daquq បានប៉ះទង្គិចជាមួយពួកសកម្មប្រយុទ្ធIS បណ្តាលឱ្យអ្នកភូមិម្នាក់ស្លាប់ ខណៈ៧នាក់ផ្សេងទៀតរងរបួស និងមានការដុតបំផ្លាញដំណាំកសិកម្មផងដែរ។
ជាការកត់សម្គាល់ក្រុមរដ្ឋអ៊ីស្លាមDaesh តែងតែធ្វើការវាយប្រហារភេរវកម្មទៅលើជនស៊ីវិល និងកងកម្លាំងសន្តិសុខ។ បន្ទាប់ពីការវាយលុកនៅភាគខាងជើងអ៊ីរ៉ាក់កាលពីឆ្នាំ២០១៤ កងទ័ពអ៊ីរ៉ាក់បានជម្លៀសប្រជាជនចេញពីទីក្រុងKirkuk ហើយកងកម្លាំងឃឺដបានគ្រប់គ្រងលើទីក្រុងនេះ។
កាលពីខែតុលាឆ្នាំ២០១៦ ក្រុមរដ្ឋអ៊ីស្លាមបានធ្វើការវាយប្រហារជាច្រើនដងលើទីក្រុងKirkuk។ ការវាយប្រហារនេះត្រូវបានបញ្ចប់ដោយក្រុមសកម្មប្រយុទ្ធ៧៤នាក់ស្លាប់ និងមេដឹកនាំក្រុមអ្នកវាយប្រហារនេះត្រូវបានចាប់ខ្លួន។