ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩
កងកម្លាំងរក្សាសន្ដិសុខស៊ូដង់វាយប្រហារលើជំរុំគាំទ្រលទ្ធិប្រជាធិបតេយ្យមួយនៅខាងក្រៅការិយាល័យកណ្តាលយោធានៅក្នុងរដ្ឋធានីKhartoum ប្រទេសស៊ូដង់។
យោងតាមប្រភពនៅប្រទេសស៊ូដង់និយាយថា យ៉ាងហោចណាស់មនុស្ស១៣នាក់ត្រូវសម្លាប់ និងរងរបួសជាច្រើនទៀតផងនៅក្នុងហេតុការណ៍ខាងលើនេះ។
គួរបញ្ជាក់ថាមានការតវ៉ានៅប្រទេសស៊ូដង់ ចាប់តាំងពីខែធ្នូឆ្នាំមុនមកម្លេះ។ កាលពីខែមេសាពួកគេជាដើមហេតុដែលបណ្តាលឱ្យអតីតលោកប្រធានាធិបតីal-Bashir ចុះចេញពីអំណាច បន្ទាប់ពីបានកាន់អំណាចរយៈពេល៣០ឆ្នាំកន្លងមកហើយ៕