ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩
លោកប្រធានាធិបតីទួរគី Recep Erdogan មានប្រសាសន៍ថាការផ្តល់ជូននូវប្រព័ន្ធការពារអាកាស Patriot របស់អាមេរិកពិតជាមានលក្ខណៈមិនសមស្របដូចការផ្តល់ជូនរបស់រុស្ស៊ីនូវប្រព័ន្ធការពារ S-៤០០មកឱ្យខ្លួននោះទេ។
លោកបន្ថែមថាប្រទេសទួរគីនឹងមិនដកខ្លួនចេញពីកិច្ចព្រមព្រៀងជាមួយក្រុងមូស្គូទេបើទោះបីជាមានសម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ។ សេតវិមានគំរាមកំហែងដល់ប្រទេសទួរគីដែលជាសម្ព័ន្ធមិត្តជាមួយអង្គការណាតូថានឹងដាក់ទណ្ឌកម្មអស់រយៈពេលជាយូរមកហើយដោយជំរុញឱ្យប្រទេសទួរគីបោះបង់កិច្ចព្រមព្រៀងទិញ S-៤០០ ចំនួន ២.៥ ពាន់លានដុល្លារជាមួយក្រុងម៉ូស្គូ។ សហរដ្ឋអាមេរិកសំអាងដោយលើកពីបញ្ហាសន្តិសុខ និងភាពមិនស្របគ្នានៃប្រព័ន្ធការពាររបស់រុស្ស៊ីជាមួយប្រព័ន្ធរបស់អាមេរិក។
លោក Erdogan ឆ្លើយតបថា “ចំពោះកិច្ចព្រមព្រៀងមួយនោះ យើងនឹងប្តេជ្ញាចំពោះវា។ មិនមែនជាបញ្ហាទេសម្រាប់យើងក្នុងការបោះជំហានទៅមុខ។” លោកប្រធានាធិបតីបន្ថែមថា ក្រុងអង់ការ៉ាស្នើសុំធ្វើការជាមួយក្រុងវ៉ាស៊ីនតោនស្តីពីបញ្ហានេះ និងស្នើសុំឱ្យសេតវិមានអនុញ្ញាតិឱ្យក្រុងអង់ការ៉ាចូលរួមក្នុងកិច្ចព្រមព្រៀងកាន់តែប្រសើរឡើងលើឧបករណ៍យោធារបស់ខ្លួន។
ទោះយ៉ាងណាទីក្រុងវ៉ាស៊ីនតោនមិនយលព្រមចំពោះការធ្វើដូច្នេះទេ។ សម្រាប់ក្រុងអង់ការ៉ា រំពឹងថានឹងទទួលបានប្រព័ន្ធការពារអាកាស S-៤០០ នៅខែនេះ តែសហរដ្ឋអាមេរិកនៅតែទទូចជំរុញឱ្យក្រុងអង់ការ៉ាបោះបង់ចោលការទិញប្រព័ន្ធនោះ។
ប្រទេសទួរគីមិនមែនជារដ្ឋតែមួយគត់ដែលប្រឈមនឹងការសងសឹកពីក្រុងវ៉ាស៊ីនតោនក្នុងការទិញដូរអាវុធយោធាពីប្រទេសរុស្ស៊ីនោះទេ។ ប្រទេសឥណ្ឌាក៏ប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងពីការដាក់ទណ្ឌកម្មរបស់អាមេរិកចំពោះការទិញប្រព័ន្ធការពារមីស៊ីលទំនើបលើអាកាសមកពីរុស្ស៊ីនៅឆ្នាំមុនដែរ។