ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩
ទីក្រុងម៉ូស្គូប្រឆាំងរាល់ការប៉ុនប៉ងរបស់ប្រទេសដទៃទៀតដែលចង់ដោះស្រាយស្ថានការណ៍ក្នុងប្រទេសស៊ូដាន។ អ្នកតំណាងពិសេសរបស់ប្រធានាធិបតីរុស្ស៊ីប្រចាំនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក លោក Mikhail Bogdanov មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍។
លោក Bogdanov រដ្ឋមន្រ្តីក្រសួងការបរទេសមានប្រសាសន៍ថា ការសម្របសម្រួលដោយផ្អែកលើការមូលមតិគ្នាគឺជាកត្តាចាំបាច់ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសអាហ្វ្រិក។ លោកបន្ថែមថា ប្រទេសរុស្ស៊ីកំពុងតែពេញចិត្តក្នុងការដោះស្រាយបញ្ហានៅក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនាថ្នាក់ជាតិ។
អ្នកការទូតរុស្ស៊ីកំពុងទាក់ទងជាមួយអ្នកនយោបាយទាំងអស់នៅក្នុងប្រទេសស៊ូដានរួមទាំងគណបក្សប្រឆាំង។ នៅខែមេសា លោក Bogdanov ធ្វើដំណើរទស្សនកិច្ចទៅរដ្ឋធានី Khartoum របស់ប្រទេសស៊ូដាន និងជួបជាមួយមេដឹកនាំប្រទេសស៊ូដានថ្មី។ ឥឡូវនេះ ក្រុមអ្នកតវ៉ានៅប្រទេសស៊ូដានទាមទារឱ្យកងកម្លាំងយោធាផ្តល់អំណាចដល់អាជ្ញាធររបស់ជនស៊ីវិល។