ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩
រដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់លោក Heiko Maas នឹងធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់នៅសប្តាហ៍ក្រោយដើម្បីពិភាក្សាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលមានបញ្ហារវាងទីក្រុងតេរ៉ង់ និងមហាអំណាចពិភពលោក។
លោកស្រី Maria Adebahr អ្នកនាំពាក្យក្រសួងការបរទេសមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា ដំណើរទស្សនកិច្ចទៅប្រទេសអ៊ីរ៉ង់នឹងក្លាយជាការធ្វើដំណើរទស្សនកិច្ចទៅមជ្ឈឹមបូព៌ាចាប់ពីថ្ងៃសុក្រដោយនឹងមានការឈប់សម្រាកនៅប្រទេសហ្ស៊ូដាន និងអារ៉ាប់រួម។
លោក Maas គ្រោងនឹងជួបសមភាគីអ៊ីរ៉ង់លោក Mohammed Javad Zarif នៅថ្ងៃចន្ទដើម្បីពិភាក្សាពីតួនាទីរបស់អ៊ីរ៉ង់នៅក្នុងតំបន់មានភាពវឹកវរ និងពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ “យើងចង់រក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះពីព្រោះយើងជឿជាក់ថា វាជាកិច្ចព្រមព្រៀងដ៏ល្អមួយដែលអាចការពារអ៊ីរ៉ង់មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ” ។









