ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩
ក្រុមអ្នកតវ៉ាខ្លះពាក់ម៉ាស់ និងមួកសុវត្ថិភាពប្រឈមមុខជាមួយនឹងប៉ូលិស នៅក្នុងហេតុការកុប្បកម្មនៅទីក្រុងហុងកុង។ ហើយពួកគេកំពុងបិទផ្លូវសំខាន់ៗនៅជុំវិញអគាររដ្ឋាភិបាលផងដែរ។
ទទឹមនឹងនេះការប្រឆាំងកំពុងរីករាល់ដាលជាលំដាប់នៅក្នុងទីក្រុងមួយនេះ ដើម្បីប្រឆាំងទៅនឹងផែនការដែលអនុញ្ញាតឱ្យធ្វើបត្យាប័នទៅឱ្យរដ្ឋាភិបាលចិនដីគោកគ្រប់គ្រងវិញ។
សូមបញ្ជាក់ថាកាលពីថ្ងៃអាទិត្យនេះមក អតីតអាណានិគមអង់គ្លេសមួយនេះ ត្រូវគេឃើញថាការតវ៉ាធំបំផុត ចាប់តាំងពីត្រូវប្រគល់ទៅប្រទេសចិនគ្រប់គ្រងវិញ កាលពីឆ្នាំ១៩៩៧មកម្លេះ៕