សហរដ្ឋអាមេរិកគំរាមកំហែងលើកម្មវិធី F-35 ដែលមិនផ្តល់ការគោរពចំពោះសម្ព័ន្ធមិត្តណាតូ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩

ប្រទេសទួរគីរិះគន់ចំពោះលិខិតមួយរបស់ទីក្រុងវ៉ាស៊ីនតោនព្រមានអំពីការដកចេញពីកម្មវិធីយន្តហោះចម្បាំង F-35 ដែលរៀបរាប់នៅក្នុងសារនោះថាជាការមិនចង់បានរបស់សម្ព័ន្ធមិត្តណាតូ។

រដ្ឋមន្ត្រីការពារជាតិស្តីទីលោក Patrick Shanahan សរសេរលិខិតមួយទៅសមភាគីលោក Hulusi Akar ដោយបញ្ជាក់ពីរបៀបដែលទីក្រុងអង់ការ៉ាត្រូវដកចេញពីកម្មវិធី F-35 លុះត្រាតែរដ្ឋាភិបាលទួរគីទម្លាក់គម្រោងរបស់ខ្លួនក្នុងការទិញប្រព័ន្ធការពារអាកាស S-400 ដែលផលិតនៅរុស្ស៊ី។

លោក Akar និយាយថាការព្រមានរបស់លោក Shanahan មិនសមស្របនឹង “ស្មារតីនៃសម្ព័ន្ធមិត្ត” នោះទេនេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការពារជាតិរបស់ទួរគីនិងដកស្រង់ដោយរ៉យទ័រ។​លោកបានបន្ថែមថាប្រទេសទួរគីនឹងផ្ញើការឆ្លើយតបជាផ្លូវការទៅនឹងលិខិតនោះនៅប៉ុន្មានថ្ងៃខាងមុខនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here