ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩
ទីតាំងស៊ើបអង្កេតការណ៏ទួរគីស្ថិតនៅក្រោមការបាញ់ផ្លោងនៅក្នុងខេត្តអ៊ីដលីប។ មន្ត្រីក្រសួងការពារជាតិទួរគីលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យថា ពុំមាននរណាម្នាក់រងរបួសពីការបាញ់នោះទេ។
មន្រ្តីក្រសួងការពារជាតិមានប្រសាសន៍ថា គ្រាប់កាំភ្លើងបាញ់ដោយចេតនាលើចំណុចត្រួតពិនិត្យរបស់ទួរគីកើតឡើងនៅក្នុងតំបន់ Idlib de-escalation ដោយគ្រាប់នោះបាញ់ចេញពីតំបន់ Tall Bazan ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់របបស៊ីរី [ប្រធានាធិបតីបាសារអាល់អាសាដ]”។
ពុំមានអ្នករងរបួសពីការបាញ់ផ្លោង ប៉ុន្តែឧបករណ៍ និងសម្ភារៈមួយចំនួនរងការខូចខាត។ សេចក្តីថ្លែងការណ៍បន្តថា ក្រោយពីការធ្វើការវាយប្រហារនោះវិធានការចាំបាច់រួមគ្នាជាមួយប្រទេសរុស្ស៊ីត្រូវគេអនុវត្ត។ នោះជាឧបទ្ទវហេតុទី២ ក្នុងរយៈពេល៣ ថ្ងៃកន្លងមកនៅចំណុចអង្កេតរបស់ទួរគី ដែលរងការវាយប្រហារនៅក្នុងខេត្ត Idlib ។
ក្រសួងការពារជាតិទួរគីរាយការណ៍ថា នៅថ្ងៃទី១៣ ខែមិថុនា មានគ្រាប់ផ្លោងចំនួន៣៥ គ្រាប់ត្រូវគេបាញ់ចេញពីតំបន់Al-Sharia នៅលើទីតាំងសង្កេតមើលរបស់ប្រទេសទួរគីលេខ១០ ក្នុងខេត្ត Idlib ។ ជាលទ្ធផលកម្លាំងទ័ពចំនួនបីនាក់រងរបួស។ មន្រ្តីក្រសួងការពារប្រទេសរុស្ស៊ីមានប្រសាសន៍ថា កម្លាំងការពារអាកាសរបស់រុស្ស៊ីអនុវត្តការវាយប្រហារតាមអាកាសចំនួនបួនលើកដោយកម្ចាត់ពួកសកម្មប្រយុទ្ធជាច្រើននាក់។