ប្រទេសទួរគីមិនអាចទទួលយកតាមការទាមទាររបស់សហរដ្ឋអាមេរិកទេ

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩

រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu មានប្រសាសន៍នៅថ្ងៃអាទិត្យថា ប្រទេសទួរគីមិនអាចទទួលយកតាមការទាមទាររបស់សហរដ្ឋអាមេរិកទាក់ទងនឹងការបញ្ឈប់ទិញប្រព័ន្ធម៉ីស៊ីលS-៤០០ របស់រុស្ស៊ីបានទេ។

អ្នកការទូតជាន់ខ្ពស់ទួរគីធ្វើការអត្ថាធិប្បាយស្តីពីការបាញ់​​ផ្លោងលើទីតាំងសង្កេតការណ៍របស់យោធាទួរគីនៅក្នុងខេត្តIdlib របស់ប្រទេសស៊ីរី។ លោកមានប្រសាសន៍ថា ការវាយប្រហារពីរបបរបស់ប្រធានាធិបតីស៊ីរីលោក Bashar Assad គឺមិនអាចទទួលយកបានទេ ពួកគេបំពានលើអនុស្សរណៈក្នុងខេត្ត Idlib ដែលធ្លាប់ចុះហត្ថលេខាជាមួយប្រទេសរុស្ស៊ី។

លោកមានប្រសាសន៍ថា “ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ដែលជាដៃគូជិតស្និទ្ធរបស់យើងត្រូវតែបញ្ឈប់សកម្មភាពវាយប្រហាររបស់របបនោះ។ យើងនឹងមិននៅស្ងៀមទេនៅពេលដែលរបបនោះវាយប្រហារលើយោធារបស់យើង។” យោងតាមប្រភពព័ត៌មានពីរបាយការណ៍មុនៗ ចំណុចអង្កេតរបស់ប្រទេសទួរគីនៅក្នុងខេត្តអ៊ីដលីបស្ថិតនៅក្រោមការបាញ់ផ្លោង។

វាគឺជាឧប្បត្តិហេតុទីពីរក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។ ក្រសួងការពារជាតិទួរគីរាយការណ៍ថា នៅថ្ងៃទី១៣ ខែមិថុនា មានគ្រាប់ផ្លោងចំនួន៣៥ គ្រាប់ត្រូវគេបាញ់ចេញពីតំបន់ Al-Sharia នៅលើទីតាំងសង្កេតមើលលេខ១០ របស់ប្រទេសទួរគីក្នុងខេត្ត Idlib ។ ជាលទ្ធផលកម្លាំងទ័ពចំនួនបីនាក់រងរបួស។ មន្រ្តីក្រសួងការពារប្រទេសរុស្ស៊ីមានប្រសាសន៍ថា កម្លាំងការពារអាកាសរបស់រុស្ស៊ីអនុវត្តការវាយប្រហារតាមអាកាសចំនួនបួនលើកដោយកម្ចាត់ពួកសកម្មប្រយុទ្ធជាច្រើននាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here