ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩
សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែននូវទឹកប្រាក់ ២៥០លានដុល្លារលើការបណ្តុះបណ្តាលយោធា និងការគាំទ្របច្ចេកទេស។ មន្ទីរប៉ង់បញ្ចកោណប្រកាសបន្ថែមថា កងទ័ពជើងទឹក និងកងម៉ារីនរបស់ប្រទេសអ៊ុយក្រែនស្ថិតក្នុងចំណោមអ្នកទទួលផល។ សេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណបង្ហាញថា កងយោធាអ៊ុយក្រែននឹងទទួលបានកាំភ្លើងវែង គ្រាប់បែក ប្រព័ន្ធកាំភ្លើងប្រឆាំងកាំរស្មី ឧបករណ៍ការពារពេលយប់ និងឧបករណ៍ទំនាក់ទំនង។
សារពើភ័ណ្ឌទាំងនោះមិនមានលក្ខណៈខុសពីសារពើភ័ណ្ឌដែលទីក្រុង Kiev ធ្លាប់ទទួលបានក្នុងនាមជាជំនួយយោធាពីទីក្រុងវ៉ាស៊ីនតោនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ សេចក្តីថ្លែងការណ៍នោះបន្ថែមថា ជំនួយសន្តិសុខសរុបរបស់អាមេរិកដល់ប្រទេសអ៊ុយក្រែនមានចំនួនដល់ ១,៥ពាន់លានដុល្លារចាប់តាំងពីឆ្នាំ២០១៤ នៅពេលដែលកម្លាំងគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងទីក្រុង Kiev បណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់ប្រទេសអ៊ុយក្រែន។
ទីក្រុង Kiev ចោទប្រកាន់ប្រទេសរុស្ស៊ីថាជាអ្នកចាប់ផ្តើមជម្លោះ និងធ្លាប់ស្នើសុំជំនួយយោធាពីបណ្តាប្រទេសលោកខាងលិច។ ជំនួយរបស់ទីក្រុងវ៉ាស៊ីនតោនកើនឡើងនៅក្រោមការគ្រប់គ្រងរបស់ Trump ដែលយល់ព្រមផ្តល់អាវុធទំនើបបំផុតឱ្យប្រទេសអ៊ុយក្រែនមានដូចជា៖ មីស៊ីលប្រឆាំងរថក្រោះ ហើយនោះជាការផ្លាស់ប្តូរមួយដែលសេតវិមានពុំធ្លាប់ធ្វើ។
សេចក្តីប្រកាសនោះធ្វើឡើងចំពេលដែល ប្រធានាធិបតីប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky ធ្វើយុទ្ធនាការលើកិច្ចសន្យាលុបបំបាត់អំពើពុករលួយ និងនាំសន្តិភាពដល់ប្រទេស។ ទោះយ៉ាងណាក៏ដោយ វោហាសាស្ត្ររបស់លោកធ្លាក់ទៅក្នុងសភាពឆេវឆាវនៅពេលដែលគាត់ចាប់ ផ្តើមសម្ភោធ។
