ប្រទេសអារ៉ាប៊ីសោឌីទទួលខុសត្រូវចំពោះការសម្លាប់អ្នកការសែតលោក Khashoggi

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០១៩

អ្នកស្រាវជ្រាវអង្គការសហប្រជាជាតិម្នាក់និយាយថា ទីក្រុង Riyadh ត្រូវទទួលខុសត្រូវចំពោះការសម្លាប់អ្នកសារព័ត៌មានលោក Jamal Khashoggi និងអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ថែមទៀតទៅលើតួនាទីរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ក្នុងករណីឧក្រិដ្ឋកម្មនេះ។

លោកស្រី Agnes Callamard អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីការសម្លាប់ក្រៅប្រព័ន្ធតុលាការមានប្រសាសន៍នៅថ្ងៃពុធថា លោក Khashoggi ជាជនរងគ្រោះពីការសម្លាប់ក្រៅប្រព័ន្ធតុលាការដែលរដ្ឋអារ៉ាប៊ីសោឌីទទួលខុសត្រូវ។ លោកស្រីលើកឡើងពីករណីនេះ ក្រោយពីមានការស៊ើបអង្កេតអស់រយៈពេល ៦ខែ។

អ្នករាយការណ៍ អំពាវនាវឱ្យមានការស៊ើបអង្កេតបន្ថែមទៀតទៅលើតួនាទីរបស់មន្ត្រីជាន់ខ្ពស់អារ៉ាប៊ីសោឌីរួមមានព្រះអង្គម្ចាស់មូហានមូហាមេដប៊ីនសាល់មេន (Mohammed bin Salman) ដែលអាចមានពាក់ព័ន្ធនៅក្នុងករណីឃាតកម្មលើលោក Khashoggi។​​ លោក Adel al-Jubeir រដ្ឋមន្រ្តីក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីតបដិសេធចំពោះការចោទប្រកាន់របស់លោកស្រី Callamard នៅថ្ងៃពុធដោយអះអាងថា ករណីនោះត្រូវអាជ្ញាធរអារ៉ាប៊ីសោឌីស៊ើបអង្កេត ហើយអះអាងថា វានៅតែស្ថិតក្នុងការស៊ើបអង្កេតរបស់ព្រះរាជាណាចក្រនោះ។

លោក al-Jubeir បង្ហោះលើបណ្តាញ tweet “យើងសូមបដិសេធជាដាច់ខាតនូវការប៉ុនប៉ងធ្វើឱ្យប៉ះពាល់ដល់ក្រុមមេដឹកនាំរបស់ប្រទេសសោឌី និងការប៉ុនប៉ងយកករណីនេះធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌របស់ប្រទេសអារ៉ាប៊ីសោឌី។” អ្នករិះគន់លើគ្រួសាររាជវង្ស និងអ្នកនិពន្ធរបស់កាសែត Washington Post និយាយថា លោក Khashoggi ត្រូវគេសម្លាប់ក្នុងខែតុលា ក្រោយពីគាត់ចូលទៅក្នុងស្ថានកុងស៊ុល Riyadh នៅទីក្រុង Istanbul ប្រទេសទួរគី។

LEAVE A REPLY

Please enter your comment!
Please enter your name here