អតីតប្រធានាធិបតីប្រទេសអេហ្ស៊ីបត្រូវគេលួចធ្វើឃាត

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩

លោកប្រធានាធិបតីទួរគី Recep Tayyip Erdogan អះអាងថាអតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Morsi ពុំស្លាប់ធម្មតាទេតែគាត់ត្រូវគេធ្វើឃាត ខណៈពេលដែលលោកកំពុងជជែកក្នុងការជួបជុំគ្នានៅទីក្រុង Istanbul នៅថ្ងៃពុធ។ លោក Morsi មានអាការៈគាំងបេះដូងយ៉ាងធ្ងន់ធ្ងរក្រោយពីលោកបង្ហាញខ្លួននៅតុលាការនៅថ្ងៃច័ន្ទ ហើយឥឡូវនេះមេដឹកនាំប្រទេសទួរគីស្បថធ្វើអ្វីគ្រប់យ៉ាងដើម្បីបន្តការកាត់ទោសលើរដ្ឋាភិបាលអេហ្ស៊ីបបច្ចុប្បន្ន ដែលត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់លោក Morsi នៅក្នុងតុលាការអន្តរជាតិ។

លោកសន្យានឹងបន្តលើកយកបញ្ហាការស្លាប់របស់លោក Morsi នៅក្នុងកិច្ចប្រជុំកំពូល G២០ ខាងមុខដែលនឹងធ្វើឡើងក្នុងប្រទេសជប៉ុននៅចុងខែមិថុនា។ ក្នុងពេលនេះលោកអំពាវនាវដល់អង្គការសហប្រតិបត្តិការអ៊ីស្លាមឱ្យចាត់វិធានការចំពោះការស្លាប់របស់លោក Morsi បើទោះជាលោកមិនបញ្ជាក់ច្បាស់ពីរបៀបណាក៏ដោយ។

លោក Morsi ឡើងកាន់អំណាច ក្រោយពីលោក Hosni Mubarak ត្រូវគេទម្លាក់នៅក្នុងបដិវត្តអារ៉ាប់ឆ្នាំ២០១១ ក្រោយមកក្រុមម៉ូស្លីមត្រូវគេទទួលស្គាល់ឱ្យរស់នៅស្របច្បាប់ជាមួយលោក Morsi ជាបេក្ខជនឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១២។ ទោះបីជាយ៉ាងណាក៏ដោយគាត់ត្រូវកម្លាំងយោធាផ្ដួលរំលំក្នុងរយៈពេលមួយឆ្នាំ ក្រោយពីមានការតវ៉ាដ៏ធំមួយប្រឆាំងនឹងការគ្រប់​គ្រងរបស់គាត់។ លោក Erdogan អាណិតអាសូរដល់លោក Morsi និងធ្លាប់បង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក Morsi ក្នុងអំឡុងពេលដែលលោកប្រធានាធិបតីនោះនៅរស់។

LEAVE A REPLY

Please enter your comment!
Please enter your name here