ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩
ក្រុមមន្រ្តីនិយាយថា នៅថ្ងៃចន្ទកងកម្លាំងលីបង់ចាប់ផ្តើមរុះរើទីលំនៅរបស់ជនភៀសខ្លួនស៊ីរីនៅភាគឦសានរបស់ប្រទេស។ ក្រុមជំនួយព្រមានពីការវាយកម្ទេចបន្ថែមទៀតនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ រដ្ឋាភិបាលធ្លាប់ទុកពេលឱ្យជនភៀសខ្លួននៅក្នុងភូមិ Arsal រហូតដល់ថ្ងៃទី១ ខែកក្កដា ដើម្បីរុះរើសជម្រកទាំងអស់។
ក្រុមជំនួយនិយាយថា នៅថ្ងៃចន្ទកម្លាំងយោធា ទៅជំរំជាច្រើននៅក្នុងភូមិ Arsal និងរុះរើផ្ទះយ៉ាងតិចចំនួន ២០ផ្ទះ។ ប្រជាជនមានចំនួនប្រមាណ ១៥.០០០នាក់រួមទាំងកុមារយ៉ាងតិចចំនួន ៧.៥០០នាក់អាចរងផលប៉ះពាល់ពីប្រតិបត្តិការវាយកំទេចលំនៅឋាន។ ប្រភពសន្តិសុខលីបង់និយាយថា ការរុះរើចាប់ផ្តើមហើយមានតែផ្ទះបេតុងទទេចំនួនបួន ប៉ុណ្ណោះត្រូវបានបំផ្លាញ។ ប្រទេសលីបង់ជាប្រទេសមួយដែលមានប្រជាជនប្រមាណ ៤លាននាក់ និងទទួលជនភៀសខ្លួនស៊ីរីចំនួនចន្លោះពី ១,៥ ទៅ ២លាននាក់។









