ប្រភពពត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩
ក្រុមដោះគ្រាប់បែកអ៊ីរ៉ាក់កាលពីថ្ងៃអង្គារនេះបានដោះគ្រាប់បែកខ្សែក្រវ៉ាត់របស់ក្រុមរដ្ឋអ៊ីស្លាមនៅក្នុងទីក្រុងFallujah ខេត្តAnbar។ សារពត៌មានAlsumariaបានរាយការណ៍ថាប៉ូលិសអ៊ីរ៉ាក់ប្រទះឃើញគ្រាប់បែកនេះស្ថិតនៅសង្កាត់Jolan ក្នុងទីក្រុងFallujah។
ក្រុមអ្នកដោះគ្រាប់បែកភ្លាមៗនោះបានទៅដល់សង្កាត់នេះ និងរកឃើញគ្រាប់បែកខ្សែក្រវ៉ាត់ដែលនៅសេសសល់ពីសំណាក់ក្រុមរដ្ឋអ៊ីស្លាម ហើយក៏ធ្វើការដោះយកវាចេញ។
គួរកត់សម្គាល់ថានៅដើមឆ្នាំ២០១៤ ក្រុមរដ្ឋអ៊ីស្លាមដែមានការជួយជ្រោមជ្រែងពីសំណាក់កងជីវពលSunni ក្នុងស្រុកបានចាប់ផ្តើមយុទ្ធនាការជោគជ័យមួយគ្រប់គ្រងលើខេត្តAnbar។ រដ្ឋាភិបាលអ៊ីរ៉ាក់បានបើកប្រតិបត្តិការជាច្រើនដងដើម្បីរុញច្រានពួកISចេញពីខេត្តនេះ ហើយបានធ្វើការកាន់កាប់ឡើងវិញលើតំបន់ទាំងនេះកាលពីចុងឆ្នាំ២០១៧។