មេដឹកនាំក្រុមបាតុករហ្ស៊ូដង់យល់ព្រមធ្វើកិច្ចចរចាផ្ទាល់ជាមួយមេដឹកនាំកំពុងកាន់អំណាច

0

ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៣ ខែកក្កដា​ ឆ្នាំ២០១៩

នៅថ្ងៃពុធ មេដឹកនាំបាតុករនៅប្រទេសហ្ស៊ូដង់យល់ព្រមចរចាដោយផ្ទាល់ជាមួយឧត្តមសេនីយ៍កាន់​អំណាចនេះបើតាមការរាយការណ៍របស់ AFP។ មុននោះ សហភាពអាហ្រ្វិក និងអ្នកសម្របសម្រួល​អេហ្ស៊ីបធ្លាប់ជំរុញឱ្យភាគីទាំងពីរបន្ត​ការចរចារលើដំណើរការស្ថាប័នគ្រប់គ្រងថ្មីមួយ។ មេដឹកនាំការតវ៉ា​ដ៏លេចធ្លោលោក Madani Abbas Madani ប្រាប់ក្រុមអ្នកកាសែតថា សម្ព័ន្ធដើម្បីសេរីភាព និងសម្ព័ន្ធសម្រាប់​ការផ្លាស់ប្តូរជួបជុំគ្នា និងសម្រេចចិត្តទទួលយកការអញ្ជើញសម្រាប់ការចរចា​ដោយ​ផ្ទាល់​ជាមួយលោកមេបញ្ជាការ។ បើតាមការរាយការណ៍បានឲ្យដឹងថា ភាគីទាំងពីរ​មិនយល់ស្របអំពី​រចនា​សម្ព័ន្ធ​របស់ក្រុមប្រឹក្សាអធិបតី​ដែលរៀបចំឡើង​ដើម្បីដឹកនាំប្រទេសក្នុងអំឡុងពេលអន្តរកាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here