យោធាអ៊ុយក្រែនបំពានលើបទឈប់បាញ់គ្នាក្នុងសាធារណរដ្ឋដូនែតចំនួន៣១ដង

0

ប្រភពព័ត៌មាន​ TASS ផ្សាយថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩

កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (UAF) បំពានលើបទឈប់បាញ់គ្នាចំនួន ៣១លើកក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃកន្លងមកនេះ ដោយពួកគេបាញ់គ្រាប់កាំភ្លើងចំនួន ៦៧០គ្រាប់លើដែនដីសាធារណរដ្ឋ​ប្រជាធិបតេយ្យដូនែត (DPR) នេះបើតាមលោក Ruslan Yakubov ប្រធានក្រុម DPR ចូលរួមត្រួតពិនិត្យ និងការសម្របសម្រួលបទឈប់បាញ់ មានប្រសាសន៍នៅថ្ងៃពុធ។ ភ្នាក់ងារព័ត៌មានដូនែត ដកស្រង់សម្តីរបស់លោក Yakubov ថា “ចំនួននៃការបំពានសរុបរបស់​កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅមានចំនួន៣១ដង”។ គ្រាប់កាំភ្លើងដែលបាញ់ចេញមានចំនួនសរុប​៦៧០គ្រាប់។ “ទីប្រជុំជន Dokuchayevsk និង Yasinovataya ភូមិ Vasilyevka  ព្រលានយន្តហោះដូនែត  ភូមិ Alexandrovka និងភូមិ Spartak នៅជាយក្រុងដូនែត សហគមន៍ Gorlovka របស់ក្រុម Zaitsevo ក៏ដូចជាភូមិ Bezymennoye, Kachkarskoye , Kominternovo, Oktyabr, Patrioticheskoye, Sakhanka និង Sosonovskoye នៅភាគខាងត្បូង DPR សុទ្ធតែរងដោយគ្រាប់កាំភ្លើង។  ក្រុមអ្នកវាយប្រហារអ៊ុយក្រែនប្រើកាំភ្លើងផ្លោងទំហំ១៥២មម និង១២២មម កាំភ្លើងធំ១២០មម និង ៨២មម និងរថយន្តប្រយុទ្ធ ទ័ពថ្មើរជើង និងរថពាស និងអាវុធធុនតូចជាច្រើនទៀត។  ប្រភពយការណ៍​មុនលើកឡើងថា អ្នកស្រុកដូនែតម្នាក់ទទួលរងរបួសពីការវាយប្រហារ។ ការខូចខាតកើតមាន​នៅក្នុង​ទីក្រុងដូនែត, Dokuchayevsk និង Yasinovataya និងនៅក្នុងភូមិ Zaitsevo។ បទឈប់បាញ់ “spring” បច្ចុប្បន្នកំពុងដំណើរការនៅក្នុងស្រុក Donbass។ ក្រុងគៀវ អនុវត្តបទឈប់បាញ់​នៅវេលា​ម៉ោង 0: 00 នាទី (ម៉ោង ១រសៀលនៅទីក្រុងម៉ូស្គូ) នៅថ្ងៃទី៨ ខែមីនាប៉ុន្តែពួកសកម្មប្រយុទ្ធអ៊ុយក្រែន​បំពាន​បទ​ឈប់បាញ់នៅពេលយប់។ សេចក្តីផ្តើម​បទឈប់បាញ់ថ្មីគឺជាបញ្ហាសំខាន់មួយក្នុងរបៀបវារៈ​នៅសម័យប្រជុំត្រីភាគីនៅថ្ងៃទី១៩ ខែមិថុនា នៅក្រុង Minsk ប៉ុន្តែភាគីទាំងនីមួយៗទទួលបរាជ័យ​ក្នុងការឈាន​ដល់កិច្ចព្រមព្រៀង។ អ្នកតំណាងឱ្យទីក្រុងគៀវ និង Donbass មិនយល់ព្រមលើបទ​ឈប់បាញ់ថ្មីមួយទៀត​ក្នុងកិច្ចប្រជុំក្រុមទំនាក់ទំនងត្រីភាគីនៅថ្ងៃទី២ ខែកក្កដា៕

LEAVE A REPLY

Please enter your comment!
Please enter your name here