ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា ការបដិសេធរបស់សហរដ្ឋអាមេរិកមិនព្រមប្រគល់យន្តចម្បាំង F-៣៥ ដែលប្រទេសទួរគីទិញនោះនឹងក្លាយជាការប្លន់។ “ប្រសិនបើអ្នកមានអតិថិជន ហើយអតិថិជនធ្វើការទូទាត់ទៀងទាត់ តើហេតុអ្វីបានជាអ្នកមិនអាចផ្តល់ទំនិញនោះឱ្យអតិថិជន? កត្តានោះនឹងក្លាយជាការប្លន់”។ លោក Hurriyet ដកស្រង់សម្តីរបស់លោក Erdogan ប្រាប់អ្នកយកព័ត៌មានក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន។ លោកមានប្រសាសន៍ថា រហូតមកដល់ពេលនេះទីក្រុងអង់ការ៉ាបង់ប្រាក់ ១,៤ពាន់លានដុល្លារសម្រាប់ទិញយន្តហោះ F-៣៥ ហើយទើបតែមានយន្តហោះចំនួន ៤គ្រឿងតែប៉ុណ្ណើដែលបានប្រគល់ឱ្យ។ លោកបន្ថែមទៀតថា “យើងបានធ្វើកិច្ចព្រមព្រៀងមួយដើម្បីទិញយន្តហោះ F-៣៥ ចំនួន១៦គ្រឿង ហើយយើងក៏ផលិតគ្រឿងបន្លាស់មួយចំនួននៅក្នុងប្រទេសទួរគី”។ យោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារ Reuters ប្រាប់ឱ្យដឹងថា រដ្ឋបាលត្រាំនៅតែមានគម្រោងដាក់ទណ្ឌកម្មលើប្រទេសទួរគី ហើយដកប្រទេសទួរគីចេញពីកម្មវិធីហ្វឹកហាត់យន្តចម្បាំង F-៣៥ ប្រសិនបើសម្ព័ន្ធមិត្តណាតូទទួលបានប្រព័ន្ធការពារមីស៊ីល S-៤០០ របស់រុស្ស៊ី៕