រដ្ឋកូសូវ៉ូហាមមន្រ្តីសឺប៊ីមិនឲ្យចូលទឹកដីរបស់ខ្លួន

0

ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩

រដ្ឋកូសូវ៉ូហាមឃាត់មិនឱ្យមានវត្តមានមន្រ្តីសឺប៊ីលើទឹកដីរបស់ខ្លួន ដោយចោទប្រកាន់ថាមាន​បទឃោសនា និងនាំព័ត៌មានក្លែងក្លាយជាហេតុអាចបង្កឱ្យមានការប៉ះទង្គិចផ្នែកការទូតថ្មី​បំផុតរវាងភាគីទាំងពីរ។ គេនឹងមិនអនុញ្ញាតិឱ្យមានមន្រ្តីរដ្ឋធានី Belgrade ទៅធ្វើទស្សនកិច្ចនៅ​សាធារណៈរដ្ឋកូសូវ៉ូទេ ហើយរាល់សំណើទាំងអស់នឹងទទួលបានការបដិសេធ ប្រសិនបើទង្វើនេះនៅ​តែបន្ត។  ក្នុងខែឧសភាខេត្តដាច់ស្រយាលក៏ធ្លាប់ហាមឃាត់នាយករដ្ឋមន្ត្រីសឺប៊ីលោកស្រី Ana Brnabic ក្រោយពីមានការចោទប្រកាន់ថាលោកស្រីធ្លាប់ធ្វើសេចក្តីអត្ថាធិប្បាយប្រកាន់ពូជសាសន៍ និងប្រឆាំងជាមួយជនជាតិ Albanians។ លោកស្រីបដិសេធចំពោះការចោទប្រកាន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here