ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩
ការិយាល័យរបស់ប្រធានរាជអាជ្ញាធរអ៊ីស្តង់ប៊ុលនិយាយនៅថ្ងៃអង្គារថា ប្រទេសទួរគីបញ្ជាចាប់ខ្លួនមន្រ្តីយោធាចំនួន ១៧៦នាក់ដែលជាប់សង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៦។ ក្នុងចំណោមអ្នកដែលប្រឈមមុខនឹងការចាប់ខ្លួនមានវរសេនីយឯក វរសេនីយ៍ចំនួន ២នាក់ ឧត្តមសេនីយ៍ឯកចំនួន៥នាក់ មេបញ្ជាការចំនួន៧នាក់ និងនាយបញ្ជាការចំនួន១០០នាក់។ យោងតាមសេចក្តីថ្លែងការណ៍បង្ហាញឱ្យដឹងថាប្រតិបត្តិការចាប់ខ្លួនធ្វើឡើងរួមមានចំពោះកងទ័ព កងទ័ពអាកាស និងកងនាវាចរ។ ក្រុងអត់ការ៉ាលើកឡើងថា រដ្ឋប្រហារបរាជ័យដឹកនាំដោយអាចារ្យអ៊ីស្លាមលោក Fethullah Gulen ដែលជាអ្នកកាន់សាសនាអ៊ីស្លាមមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយក្រោយមកលោក Gulenបដិសេធពុំមានការពាក់ព័ន្ធក្នុងករណីណាមួយនៅក្នុងរឿងនេះ (រដ្ឋប្រហារ)។ រហូតមកដល់ពេលនេះ មានមនុស្សប្រមាណជាជាង ៧៧,០០០នាក់ជាប់ឃុំខ្លួនរង់ចាំការជំនុំជម្រះ ហើយមន្ត្រីរាជការស៊ីវិលមានចំនួនប្រមាណជាជាង ១៥០,០០០នាក់ រួមទាំងបុគ្គលិកយោធា និងអ្នកផ្សេងទៀតត្រូវគេបញ្ឈប់ ឬព្យួរការងាររបស់ពួកគេក្នុងយុទ្ធនាការបោសសំអាតរយៈពេល៣ឆ្នាំចាប់តាំងពីការធ្វើរដ្ឋប្រហារទទួលបរាជ័យ៕