រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលរៀបចំកិច្ចប្រជុំសាធារណៈលើកទី១នៅសហរដ្ឋអាមេរិក

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩

AFP រាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Katz ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា​លោកជួប​សមភាគី Bahraini របស់លោកជាសាធារណៈក្នុងអំឡុងពេលទស្សនកិច្ចមួយទៅកាន់​ទីក្រុងវ៉ាស៊ីនតោន។ នេះជាជំនួបលើកដំបូងរវាងប្រទេសទាំងពីរដែលមិនមានទំនាក់ទំនង​ការទូត​ជាមួយគ្នានោះទេ។ លោក Katz សរសេរថា “កាលពីម្សិលមិញ ខ្ញុំជួបជាសាធារណៈជាមួយ​រដ្ឋមន្រ្តីការបរទេស Bahrain [Sheikh Khalid bin Ahmed Al Khalifa] ខ្ញុំនឹងបន្តធ្វើការ​ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដើម្បីជំរុញ​ទំនាក់ទំនង​របស់អ៊ីស្រាអែលជាមួយប្រទេសជាច្រើននៅឈូងសមុទ្រ”។ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ដោយលើកឡើងពីសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីស្រាអែលថា កិច្ចប្រជុំនេះត្រូវសម្របសម្រួលនៅពីក្រោយឆាកដោយក្រសួងការបរទេសអាមេរិក។អ៊ីស្រាអែលមានទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសអារ៉ាប់តែពីរប៉ុណ្ណោះគឺអេហ្ស៊ីប និងហ្ស៊កដង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here