រដ្ឋមន្ត្រីជាច្រើនរូបនៅអឺរ៉ុបស្វែងរកកិច្ចព្រមព្រៀងស្តីពីបញ្ហាចំណាកស្រុកក្នុងកិច្ចប្រជុំប៉ារីស

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី២២ ​ខែកក្កដា ឆ្នាំ២០១៩

រដ្ឋមន្ត្រីអឺរ៉ុបជាច្រើនរូបជួបប្រជុំគ្នានៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទនេះដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយស្តីពីបញ្ហាបែកបាក់គ្នា និងរបៀបដោះស្រាយជាមួយជនចំណាកស្រុកឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ។ យោងតាមការរាយការណ៍របស់ AP បានឲ្យដឹងថា លោក Matteo Salvini រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​អ៊ីតាលី​​អវត្តមានពីកិច្ចប្រជុំបិទទ្វាររបស់​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងការបរទេស​។ មួយថ្ងៃមុននោះ លោក Salvini បង្ហោះការមិនយល់ព្រមរបស់គាត់ក្នុងការអនុញ្ញាតឱ្យបារាំង និងអាឡឺម៉ង់កំណត់គោលនយោបាយជនភៀសខ្លួននោះ។ ប្រទេសបារាំងសង្កត់ធ្ងន់លើតម្រូវការ​សម្រាប់បណ្តាប្រទេសអ៊ឺរ៉ុបដើម្បីចែករំលែកជនអន្តោប្រវេសន៍ដែលមកដល់ ដែលជាញឹកញាប់​ធ្វើដំណើរតាមទូករបស់អ្នកជួញដូរ ហើយត្រូវជួយសង្គ្រោះដោយអង្គការក្រៅរដ្ឋាភិបាលនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here