មនុស្សម្នាក់ស្លាប់ និង២នាក់រងរបួសក្នុងការប៉ះទង្គិចគ្នាជាមួយពួកកុលសម្ព័ន្ធក្នុងរដ្ឋធានីបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩

ប្រភពសន្តិសុខមួយនិយាយថាពលរដ្ឋអ៊ីរ៉ាក់ម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសនៅក្នុងការប៉ះ​ទង្គិច​គ្នាជាមួយពួកកុលសម្ព័ន្ធស្ថិតនៅភាគខាងជើងរដ្ឋធានីបាដាដ។ ប្រភពបានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Alsumaria ថាការផ្ទុះ​​អាវុធនេះកើតឡើងកាលពីថ្ងៃអាទិត្យស្ថិតនៅក្នុងស្រុក Al-Shoala ភាគខាង​ជើងរដ្ឋធានីបាដាដបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួស។ គួររំលឹក​ថារដ្ឋាភិបាល​អ៊ីរ៉ាក់ និងអង្គការក្រៅរដ្ឋាភិបាលបានផ្តួចផ្តើមគំនិតជាច្រើនលើកក្នុងរយៈពេលកន្លងមកដើម្បី​បញ្ចុះបញ្ចូល​​កុលសម្ព័ន្ធដែលជាគូប្រជែងធ្វើការចុះហត្ថលេខាលើញត្តិបញ្ឈប់​ការប្រយុទ្ធគ្នាដែលជាការ​ទាមទារសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សជាច្រើន។ ការទាមទារនេះផងដែរក៏បានជំរុញឱ្យធ្វើ​អន្តរាគមន៍​ដើម្បី​បញ្ចប់ជម្លោះជាមួយពួកកុលសម្ព័ន្ធដែលស្ថិតនៅក្នុងប្រទេសនេះតាមរយៈ​ការបង្ខំកុលសម្ព័ន្ធ​ឱ្យប្រគល់អាវុធរបស់ពួកគេទៅឱ្យកងទ័ពអ៊ីរ៉ាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here