Tweet របស់លោក ត្រាំ៖ “រដ្ឋាភិបាលចិនកំពុងតែរំកិលទព័ទៅកាន់ព្រំដែនហុងកុង”

0

ប្រភពព័ត៌មានពី  The Asahi Shimbun ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩

ប្រធានាធិបតីអាមេរិកលោក ត្រាំ កាលពីថ្ងៃទី១៣ បានសរសេរនៅលើ Tweet អំពីស្ថានភាពនៅ ហុងកុងដែលកំពុងតានតឹងជាមួយការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថា “រដ្ឋាភិបាលចិនកំពុងចល័តកងទ័ព របស់ខ្លួនទៅកាន់ព្រំដែនហុងកុង”។ ព័ត៌មានលម្អិតមិនត្រូវបានបង្ហាញទេ។ មុនពេលសរសេរនៅលើ Tweet លោក ត្រាំ បានសម្តែងការព្រួយបារម្ភចំពោះអ្នកយកព័ត៌មានហុងកុងនៅក្នុងរដ្ឋ New Jersey ដែលបានធ្វើទស្សនកិច្ចថា “វាជាស្ថានភាពលំបាកខ្លាំងណាស់” អំពីហុងកុង “ខ្ញុំសង្ឃឹមថាប្រជាជន​ទាំងអស់រួមទាំងប្រទេសចិននឹងធ្វើល្អៗ ខ្ញុំមិនចង់អោយអ្នកណាម្នាក់ស្លាប់ ឬក៏មានរបួសនោះទេ”។ ក្រសួងការបរទេសអាមេរិកបានប្រកាសនៅថ្ងៃទី១៣ ថារដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក Pompeo និងមេដឹកនាំការទូតចិនលោក Yang Che Chi ការិយាល័យនយោបាយបក្សកុម្មុយនីស្តបានជួបគ្នានៅ ទីក្រុងញូវយ៉ក។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យត្រូវបានប្រកាសថា “ពួកគេបានផ្លាស់ប្តូរទស្សនៈ ស្តីពីទំនាក់ទំនងអាមេរិក – ចិនយ៉ាងទូលំទូលាយ” ប៉ុន្តែកិច្ចប្រជុំនេះមិនត្រូវបានប្រកាសជាមុនទេ ហើយស្ថានភាពនៅហុងកុងអាចត្រូវបានពិភាក្សា។ ជាមួយគ្នានេះដែរសារព័ត៌មាន CNN អាមេរិកបាន​រាយការណ៍​​នៅថ្ងៃទី១៣ ថារដ្ឋាភិបាលចិនបានបដិសេធមិនហៅនាវាកងទ័ពជើងទឹកអាមេរិក Green Bay និងនាវាចំបាំងផ្ទុក missile Lake Erie ទៅហុងកុងទេ។ វាហាក់ដូចជាស្ថានភាពនៅហុងកុង​កំពុងជះឥទ្ធិពលកាន់តែខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here