ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩
ការប៉ុនប៉ងមួយដើម្បីចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ជនមូស្លីមរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ដែលកំពុងរស់នៅក្នុងជំរំក្នុងប្រទេសបង់ក្លាដែសត្រូវជាប់គាំងកាលពីថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីក្រុមគ្រួសារជនភៀសខ្លួនជិត៣០០គ្រួសារបបដិសេធមិនវិលត្រឡប់ទៅកាន់ប្រទេសភូមាវិញ។ កិច្ចខិតខំប្រឹងប្រែងជិតមួយឆ្នាំនេះក៏បរាជ័យដែរពេលមានការតវ៉ា។ កាលពីសប្តាហ៍មុននេះ រដ្ឋទាំងពីរនិយាយថាពួកគេព្រមព្រៀងគ្នានៅថ្ងៃទី២២ ខែសីហាជាកាលបរិច្ឆេទចាប់ផ្តើមការវិលត្រឡប់របស់ប្រជាជនចំនួន៣,៤៥០នាក់ដែលបោសសំអាតដោយប្រទេសភូមា។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនិយាយថាពួកគេជាផ្នែកមួយនៃមនុស្សជាង៧៣ម៉ឺននាក់ដែលបានភៀសខ្លួនពីការបង្ក្រាបរបស់យោធានៅរដ្ឋរ៉ាក់ឃីនក្នុងឆ្នាំ២០១៧ ហើយឥឡូវនេះជ្រកកោននៅជំរំធំៗជាច្រើន។ បុគ្គលិកអង្គការសហប្រជាជាតិ និងមន្រ្តីបង់ក្លាដែសសម្ភាសអ្នកដែលត្រូវជ្រើសរើសចេញពីបញ្ជីនៃមនុស្សជាង២២,០០០ នាក់ដើម្បីបញ្ជូនទៅកាន់ប្រទេសភូមាវិញ។ មន្ត្រីជំនួយសង្គ្រោះបង់ក្លាដែសលោក Mohammad Abul Kalam និយាយថាគ្មាននរណាម្នាក់ក្នុងចំណោមគ្រួសារទាំង២៩៥ ដែលព្រមទទួលការពិគ្រោះយោបល់ទេរហូតមកដល់ពេលនេះ ហើយពួកគេមិនយល់ព្រមវិលត្រឡប់ទៅវិញទេ។ អាជ្ញាធរភូមានិយាយថាពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអ្នកដែលវិលត្រឡប់វិញ ប៉ុន្តែជនភៀសខ្លួនបដិសេធមិនព្រមវិលត្រឡប់ទៅវិញដោយខ្លាចមានអំពើហិង្សាថែមទៀត៕









