ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលោក Fawad Chaudhry ដែលនិយាយនៅថ្ងៃអង្គារនេះថានាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan កំពុងពិចារណាលើការបិទដែនអាកាសពេញលេញសម្រាប់ប្រទេសឥណ្ឌា និងរារាំងការធ្វើពាណិជ្ជកម្មដីធ្លីរបស់ឥណ្ឌាទៅកាន់ប្រទេសអាហ្វហ្គានីស្ថានតាមរយៈប្រទេសប៉ាគីស្ថាន។ លោករដ្ឋមន្រ្តីបង្ហោះសារថា “នាយករដ្ឋមន្រ្តីកំពុងពិចារណាលើការបញ្ចប់ការហោះហើរនៃលំហអាកាសទៅប្រទេសឥណ្ឌា។ ការហាមឃាត់ពេញលេញលើការប្រើប្រាស់ផ្លូវដីជាច្រើនរបស់ប្រទេសប៉ាគីស្ថានសំរាប់ពាណិជ្ជកម្មឥណ្ឌាទៅអាហ្វហ្កានីស្ថានក៏ត្រូវបានស្នើឡើងនៅក្នុងការប្រជុំគណៈរដ្ឋមន្រ្តីដែរ។ យើងនឹងបញ្ចប់រឿងនេះ!” ការផ្លាស់ប្តូរថ្មីរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ក្នុងខែនេះដើម្បីដកសិទ្ធិពិសេសនៃតំបន់កាស្មៀរដែលមានជនជាតិម៉ូស្លីមភាគច្រើននោះកំពុងតែបង្កើនភាពតានតឹងជាមួយនឹងប្រទេសប៉ាគីស្ថាន។ ទីក្រុងអ៊ីស្លាមបានបើកដែនអាកាសរបស់ខ្លួនឡើងវិញនៅពាក់កណ្តាលខែកក្កដាបន្ទាប់ពីមានការបិទជិត៤ខែក្នុងខែកុម្ភៈបន្ទាប់ពីការវាយប្រហារមួយរបស់ក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប៉ាគីស្ថាននៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាដែលឈានដល់ការប៉ះទង្គិចគ្នារវាងប្រទេសជិតខាងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរនោះ៕









