ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩
យោងតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុកបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះអាវុធនៅថ្ងៃសៅរ៍ក្នុងទីក្រុងអូដេសារដ្ឋតិចសាស់កើនឡើងដល់ចំនួន៧នាក់នៅថ្ងៃអាទិត្យនេះ។ មុននោះ ប៉ូលិសនិយាយថា មនុស្ស៥នាក់រួមទាំងខ្មាន់កាំភ្លើងស្លាប់នៅក្នុងការបាញ់ប្រហារដ៏ធំមួយដែលចាប់ផ្តើមនៅចំណុចឈប់ចរាចរ ហើយការបាញ់ក៏បញ្ចប់វិញនៅពេលដែលអ្នកបាញ់ប្រហារជាប់នៅចំណតរថយន្តនៅភាគខាងលិចនៃរដ្ឋតិចសាស់។ ក្រុមមន្រ្តីនិយាយថា សន្និសីទសារព័ត៌មានមួយធ្វើឡើងនៅពេលក្រោយមកទៀតនៅថ្ងៃអាទិត្យ៕









