ប្រភពព័ត៌មាន The Asahi Shimbun ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩
នៅទីក្រុង Karanba រដ្ឋ Rakuna ភាគកណ្តាលកោះ Ruson ប្រទេសហ្វីលីពីន យន្តហោះតូចមួយដែលមានអ្នកដំណើរ៩នាក់បានធ្លាក់ចូលកន្លែងកម្សាន្តមួយកន្លែងនៅថ្ងៃទី១។ យោងតាមរបាយការណ៍ក្នុងស្រុកមកដល់ពេលនេះអ្នកដំណើរទាំងអស់បានស្លាប់។ យោងតាមរបាយការណ៍នៅកន្លែងកើតហេតុយន្តហោះខ្នាតតូចមួយនេះរួមមានអ្នកដំណើរដូចជា៖ គ្រូពេទ្យ គិលានុបដ្ឋាយិកា អ្នកជម្ងឺ និងក្រុម គ្រួសាររបស់ពួកគេ ដែលធ្វើដំណើរដឹកអ្នកជំងឺពីភាគខាងត្បូង Mindanao ទៅកាន់ទីក្រុង Manila។ មនុស្ស ២នាក់ផ្សេងទៀតដែលនៅខាងក្រោមក៏ទទួលរងរបួសនៅពេលយន្តហោះធ្លាក់ផងដែរ។ ទីក្រុង Karanba ត្រូវបានគេស្គាល់ថាជាតំបន់រមណីយដ្ឋានទឹកក្តៅ ដែលមានចម្ងាយប្រមាណជា៦០គីឡូម៉ែត្រពីទីក្រុងម៉ានីល៕









