ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩
ប្រទេសអារ៉ាប៊ីសាអូឌីតពង្រាយទ័ពបន្ថែមទៀតនៅភាគខាងត្បូងប្រទេសយ៉េមែនដើម្បីព្យាយាមទប់ស្កាត់ការប៉ះទង្គិចគ្នារវាងសម្ព័ន្ធមិត្តដែលស្ថិតក្រោមការដឹកនាំរបស់អារ៉ាប៊ីសាអូឌីតប្រយុទ្ធជាមួយក្រុមហ៊ូទី។ ភ្នាក់ងារព័ត៌មានលើកឡើងថា ការប្រយុទ្ធនៅភាគខាងត្បូងប្រទេសបើកជម្លោះថ្មីមួយផ្តោតនៅជុំវិញកំពង់ផែអាដែន។ យោងតាមប្រភពមន្ត្រីក្នុងតំបន់២នាក់បង្ហាញឱ្យដឹងថា ទាហាន និងរថយន្តប្រដាប់ដោយអាវុធរបស់អារ៉ាប៊ីសាអូឌីតទៅដល់រដ្ឋធានីនៃខេត្តស្ហាបវ៉ា(ខេត្តផលិតប្រេង)។ ក្រុមបំបែកខ្លួនដែលគាំទ្រដោយប្រទេសអារ៉ាប់ធ្លាប់ និងកំពុងប្រយុទ្ធនៅទីនោះដើម្បីប្រឆាំងនឹងកម្លាំងរដ្ឋាភិបាលគាំទ្រដោយអារ៉ាប៊ីសាអូឌីត។ កម្លាំងអារ៉ាប់ប៊ីសាអូឌីតពង្រឹងជំហររបស់ខ្លួននៅខេត្តស្ហាបវ៉ា និងកំពង់ផែអាដែននៅពេលដែលទីក្រុងរីយ៉ាដអំពាវនាវឱ្យមានកិច្ចចរចាដើម្បីដោះស្រាយវិបត្តិ និងផ្តោតជាថ្មីចំពោះក្រុមចម្រុះ(ទទួលបានការការគាំទ្រពីលោកខាងលិច) លើការប្រយុទ្ធប្រឆាំងនឹងពួកហ៊ូទី។ អ្នកនាំពាក្យកម្លាំងចម្រុះលោកវរសេនីយ៍ឯកទួរគីអាលម៉ាលគីមានប្រសាសន៍ថា “កម្លាំងអារ៉ាប៊ីសាអូឌីតទៅដល់ទីក្រុងស្ហាបវ៉ាហើយចាប់ផ្តើមធ្វើការជាមួយរដ្ឋាភិបាលក្នុងតំបន់ដើម្បីកាត់បន្ថយ និងឈប់បាញ់គ្នា”៕