ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩
តម្លៃប្រេងឆៅចាប់ផ្តើមមានស្ថេរភាពក្រោយពីមានរបាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីតនឹងស្តារទិន្នផលឡើងវិញក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ដែលនោះបង្ហាញពីទិដ្ឋភាពពីការលើកឡើងថានឹងមានការកើនឡើងយ៉ាងខ្លាំងនៃទីផ្សារប្រេងបណ្តាលមកពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អារ៉ាប៊ីសាអូឌីត។ តម្លៃប្រេងឆៅចាប់ធ្លាក់ថ្លៃឆាប់រហ័សនៅថ្ងៃចន្ទសល់ ៧១,៩៥ដុល្លារក្នុងមួយបារ៉ែល ប្រេងឆៅប្រភេទ Brent ធ្លាក់ថ្លៃនៅសល់ ៦៥,៤៤ដុល្លារក្នុងមួយបារ៉ែល ។ ការធ្លាក់ចុះនៃតម្លៃនេះកើតឡើងដោយសារមានរបាយការណ៍សុទិដ្ឋិនិយមថាប្រទេសអារ៉ាប៊ីសាអូឌីតនឹងធ្វើការជួសជុលលឿនជាងការរំពឹងទុក និងចាប់ផ្តើមផលិតកម្មពេញលេញក្នុងរយៈពេល២ទៅ៣សប្តាហ៍។ ខណៈដែលទីក្រុងវ៉ាស៊ីនតោនស្តីបន្ទោសទៅលើទីក្រុងតេអេរ៉ង់ ក្រុមឧទ្ទាមហូទីរបស់ប្រទេសយ៉ែមែនចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅថ្ងៃចុងសប្តាហ៍នេះ ដែលពួកគេបំផ្លាញទីតាំងផលិតប្រេងប្រេងរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតមួយចំនួន និងបង្អាក់ទីផ្សារប្រេងពិភពលោកជិត៥ភាគរយឬបរិមាណ៥,៧លានបារ៉ែលក្នុងមួយថ្ងៃ៕