កម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនឹងការពារខ្លួនប្រឆាំងការវាយប្រហារនៅអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩

កម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកជួយជម្រោមជ្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS អតីត ISIS) នៅក្នុងប្រទេសអ៊ីរ៉ាក់និយាយនៅថ្ងៃអង្គារថា ពួកគេនឹងមិនអត់ធ្មត់ចំពោះ​ការវាយប្រហារណាមួយប្រឆាំងនឹងបុគ្គលិករបស់ខ្លួនឡើយ។ សេចក្តីថ្លែងការណ៍នោះធ្វើឡើងក្រោយ​ពីមានការបាញ់គ្រាប់រ៉ូកែតពេញមួយយប់នៅតំបន់បៃតងរបស់ទីក្រុងបាដាដ។ សេចក្តីថ្លែង​ការណ៍​មួយបញ្ចាក់ថា កម្លាំងសហរដ្ឋអាមេរិក និងទីតាំងដែលកាន់កាប់ដោយក្រុមចម្រុះនៅក្នុងតំបន់នោះ​មិនរងការវាយប្រហារពីគ្រាប់រ៉ូកែតនោះទេ ប៉ុន្តែក្រុមចម្រុះនឹងការពារខ្លួនប្រសិនបើពួកគេរងការ​កំណត់​គោលដៅ។ ភ្នាក់ងារព័ត៌មាននិយាយថា ពុំទាន់មានការអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ​ដោយរ៉ូកែតនោះទេ។ យោងតាមសេវាកម្មសន្តិសុខអ៊ីរ៉ាក់បញ្ជាក់ឱ្យអោយដឹងថា គ្រាប់រ៉ូកែត​មួយគ្រាប់​ធ្លាក់នៅក្នុងទន្លេ Tigris និងមួយគ្រាប់ទៀតវាយប្រហារនៅតំបន់បៃតង​ដោយមិនបណ្តាលអោយមាន​មនុស្សស្លាប់ ឬខូចខាតទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here