យោធាអ៊ីស្រាអែលនិយាយថាមីស៊ីលប្រឆាំងយន្ដហោះមួយត្រូវបាញ់ចេញពីប្រទេសលីបង់លើយន្តហោះគ្មានមនុស្សបើក (Drone) មួយរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែយន្តហោះនោះមិនត្រូវទទួលរងការវាយប្រហារនោះទេ។
ទូរទស្សន៍ al-Mayadeen របស់ប្រទេសលីបង់និយាយនៅមុននេះថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានចុះនៅក្បែរទីប្រជុំជន Nabatiyeh ភាគខាងត្បូងនៃប្រទេសលីបង់។ ទូរទស្សន៍ Al-Manar ដកស្រង់សម្តីរបស់ Hezbollah ថាចលនានេះតម្រង់គោលដៅទៅលើយន្តហោះគ្មានមនុស្សបើកនៅភាគខាងត្បូងប្រទេសជាមួយនឹង“ អាវុធសមស្របជាច្រើន” ដែលបង្ខំឲ្យវាចាកចេញពីដែនអាកាសរបស់លីបង់។
កងជីវពលធំជាងគេរបស់លីបង់ Hezbollah ប្តេជ្ញាកាលពីខែសីហាថានឹងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលនៅក្នុងដែនអាកាសរបស់លីបង់។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលទៅលើទីតាំងដែលមានទំនាក់ទំនងជាមួយ Hezbollahនៅ Beirut ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩









