មនុស្ស ៤ នាក់រងរបួសនៅផ្សារមួយនៅហុងកុងដោយសារតែការវាយប្រហារដោយកាំបិតដែលបង្កឡើងដោយជម្លោះនយោបាយ

0

យ៉ាងហោចណាស់មានមនុស្សបួននាក់រងរបួសបន្ទាប់ពីមានជម្លោះនយោបាយយ៉ាងក្តៅគគុកនៅខាងក្រៅផ្សារមួយកន្លែងក្នុងទីក្រុងហុងកុងបានផ្ទុះឡើងដោយការវាយប្រហារដោយកាំបិតយ៉ាងសាហាវ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ អ្នកវាយប្រហារត្រូវគេរាយការណ៍ថាត្រូវវាយប្រហារដោយក្រុមអ្នកឈរមើល។

ជម្លោះនយោបាយត្រូវគេនិយាយថាបែកបាក់គ្នារវាងជនសង្ស័យ និងក្រុមគ្រួសារនៅជិតផ្សារស៊ីធីផ្លាហ្សា (CityPlaza mall )ក្នុងស្រុកតៃកូ (Tai Koo)។បន្ទាប់មក អ្នកវាយប្រហារយកកាំបិតពីកាបូបហើយវាយប្រហារទៅលើក្រុមមនុស្សនេះ។

ជនរងគ្រោះម្នាក់ត្រូវគេពិពណ៌នាថាកំពុងដេកសន្លប់នៅក្នុងថ្លុកឈាម រីឯអ្នកផ្សេងទៀតរងរបួសស្រាល។ អ្នកវាយប្រហារត្រូវគេរាយការណ៍ថាត្រូវបានបញ្ឈប់ដោយហ្វូងមនុស្សដែលមានកំហឹងដែលបានឡោមព័ទ្ធរូបគាត់ និងវាយគាត់ថែមទៀតរហូតទាល់តែប៉ូលិសមកដល់៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here