ទួរគីចាប់ភរិយារបស់អាល់បាកដាឌី មិនបណ្តាលឱ្យមានភាពអាម៉ាស់ដូចអាមេរិកទេ

0

ប្រធានាធិបតីប្រធានាធិបតីលោករ៉េស៊ីប ត៉ាយយ៉ីប អឺរដូហ្គេន ប្រកាសថា ប្រធានាធិបតីទួរគីចាប់ខ្លួនភរិយារបស់អតីតមេដឹកនាំរដ្ឋអ៊ីស្លាមលោកអាបុ បាក អាល់ បាកដាឌី។ លោកបញ្ជាក់ ថា ប្រទេសទួរគីឃុំឃាំងបងស្រីរបស់លោកអាល់ បាកដាឌី និងបងប្អូនបង្កើតរបស់គាត់នៅប្រទេសស៊ីរី។ ថ្ងៃពុធក្នុងសុន្ទរកថានៅឯសាកលវិទ្យាល័យអ៉ានការ៉ា លោកអឺរដូហ្គេន មានប្រសាសន៍ថា “សហរដ្ឋអាមេរិកនិយាយថា លោកអាល់បាកដាឌីសម្លាប់ខ្លួននៅក្នុងរូងក្រោមដី។ ក្រោយមក ពួកគេចាប់ផ្តើមយុទ្ធនាការទាក់ទងពីបញ្ហានេះ”។ របាយការណ៍មុនៗ ដកស្រង់សម្តីរបស់មន្រ្តីទួរគីដែលគេមិនបានបញ្ចេញឈ្មោះបង្ហាញលើកឡើងថា ភរិយារបស់លោកអាល់បាកដាឌីឈ្មោះរ៉ាសមីយ៉ាអាដដត្រូវគេចាប់ខ្លួនបានដំណាលហេតុការណ៍តាមចាប់ខ្លួនប្តី និងកូនប្រសាររបស់នាងកំឡុងមានការវាយឆ្មក់នៅតំបន់អាហ្សាស់ភាគពាយព្យនៃប្រទេសស៊ីរី។  គេរាយារណ៍ថា ប្តីរបស់លោកស្រីស្លាប់នៅក្នុងប្រតិបត្តិការយោធារបស់​     សហរដ្ឋអាមេរិក។​ គេអះអាងថា លោកអាល់បាកដាឌីបំផ្ទុះអាវកាក់អត្តឃាតមួយ ក្រោយពីលោកមិនរត់គេចខ្លួន។   របាយការណ៍គួរឱ្យរំជើបរំជួលអំពីការស្លាប់របស់លោកអាល់បាកដាឌីត្រូវគេសង្ស័យ  ដោយសានៅមានអ្នកខ្លះបន្តជជីកបើកកកាយសួរពីការនិទានរឿងរបស់របស់មន្ទីរប៉ង់តាហ្គោនដែលធ្លាប់អះអាងថា មេបញ្ជាការភេរវករត្រូវគេសម្លាប់ហើយបន្ទាប់មក គេសពទៅកប់នៅសមុទ្រ។        ទីក្រុងវ៉ាស៊ីនតោនអះអាងថា ពួកគេពិតជាបានធ្វើតេស្តិ៍ឌីអិនអេនៅលើដងខ្លួន ដោយបញ្ជាក់ថា នោះពិតជាសពរបស់លោកអាល់បាកដាឌី។ នៅសប្តាហ៍មុន មន្ទីរប៉ង់តាហ្គោនបង្ហាញពីឃ្លីបវីដេអូររបស់យន្តហោះគ្មានមនុស្សបើកមួយ ដោយវាជាឃ្លីបនោះបង្ហាញពីការវាយឆ្មក់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here