ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបថា រដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រទេសឈីលីកំពុងពិភាក្សាគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC នៅសហរដ្ឋអាមេរិកក្នុងខែមករាបន្ទាប់ពីប្រទេសឈីលីទម្លាក់ផែនការធ្វើព្រឹត្តិការណ៍នៅទីក្រុង Santiago ក្នុងខែនេះ។
មន្ត្រីរូបនេះនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការពិភាក្សាកំពុងដំណើរការអំពីទីក្រុងវ៉ាស៊ីនតោន និង Santiago ក្នុងការធ្វើការជាមួយគ្នាដើម្បីរៀបចំកាលវិភាគប្រជុំកំពូលនៅឆ្នាំនេះនៅឯទីកន្លែងដែលអាមេរិកដែលមិនបានបញ្ជាក់នៅឡើយទេ ប៉ុន្តែមិនទាន់មានសេចក្តីសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងទេ។
រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី Saifuddin Abdullah និយាយថា រដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo ប្រាប់គាត់ថា សហរដ្ឋអាមេរិកកំពុងគិតធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃប្រជាជាតិអាស៊ី – ប៉ាស៊ីហ្វិក (Asia-Pacific) នៅក្នុងខែមករា ហើយប្រទេសម៉ាឡេស៊ីមិនបានគាំទ្រគំនិតនេះទេ។
កាលពីសប្តាហ៍មុនប្រទេសឈីលីបដិសេធមិនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិកដែលត្រូវបានគ្រោងធ្វើនៅថ្ងៃទី ១៦-១៧ ខែវិច្ឆិកាដោយសារតែមានការតវ៉ាតាមដងផ្លូវដ៏ឃោរឃៅកើតឡើង។ ប្រទេសម៉ាឡេស៊ីគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC ដែលគ្រោងធ្វើនៅចុងឆ្នាំ ២០២០ នេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១៩









