អ៊ីស្រាអែលវាយប្រហារសម្លាប់ជនជាតិប៉ាឡេស្ទីន៣៤ នាក់

0
An explosion caused by Israeli airstrikes is seen in Gaza City, early Thursday, Nov. 14, 2019. Israeli aircraft struck Islamic Jihad targets throughout the Gaza Strip on Wednesday while the militant group rained scores of rockets into Israel for a second straight day as the heaviest round of fighting in months showed no signs of ending. (AP Photo/Adel Hana)

អ៊ីស្រាអែលធ្វើការវាយប្រហារនៅតំបន់ហ្គាហ្សាស្ទ្រីបនៅថ្ងៃអង្គារ។ ការវាយប្រហារនោះសម្លាប់មនុស្សចំនួន៣៤ នាក់ និងបណ្តាលឱ្យមនុស្សចំនួនច្រើនជាង ១១១នាក់រងរបួស។  ផ្ទះប្រជាជនរងការបំផ្លិចបំផ្លាញ ហើយសមាជិកអារ៉ាប់គ្រួសារចំនួន៨នាក់ស្លាប់ក្នុងការវាយប្រហារនៅទីក្រុងដៀរ អាល់ បាឡាស់។​ក្នុងចំណោមអ្នកស្លាប់មានស្ត្រី និងក្មេងជាច្រើននាក់។

កម្លាំងប៉ាឡេស្ទីន និងអ៊ីស្រាអែលវាយប្រហារទៅវិញទៅមកក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ក្រោយពីមេបញ្ជការអាល់កៃដា លោកបាហា អាបុ អាល់តា អាយុ ៤២ ឆ្នាំ ជាមួយនឹងភរិយារបស់គាត់ត្រូវគេសម្លាប់នៅក្នុងការវាយប្រហារមួយនៅតំបន់ហ្គាហ្សាស្ទ្រីប។ លើសពីនេះ មនុស្សចំនួនប្រាំនាក់ និងក្មេងចំនួនបួននាក់រងរបួស។ មានគ្រាប់ម៉ីស៊ីលច្រើនច្រើនជាង ៤០០គ្រាប់ និងគ្រាប់ត្រយោងជាច្រើនត្រូវគេបាញ់ចេញពីតំបន់ហ្គាហ្សា ចូលទៅក្នុងទឹកដីអ៊ីស្រាអែល។ ទាហានអ៊ីស្រាអែល វាយបកលើគោលដៅមួយចំនួនដែលជាកម្មសិទ្ធរបស់ក្រុមនិយម។ មានកិច្ចព្រមព្រៀងឈប់បាញ់មួយត្រូវគេធ្វើឡើងនៅយប់មិញក្រោមកិច្ចប្រឹងប្រែងពីអន្តរការីអេហ្ស៊ីប។ យោងតាមប្រភពភ្នាក់ងារសារព័ត៌មាន Maan បង្ហាញអោយដឹងថា បទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សាចូលជាធរមាននៅម៉ោង៥ និង ៣០ នាទីព្រឹកម៉ោងក្នុងស្រុក (ម៉ោង ៦ និង ៣០ នាទីព្រឹកម៉ោងនៅទីក្រុងមូស្គូ) នៅថ្ងៃព្រហស្បតិ៍នេះ៕

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here