ការឡោមព័ទ្ធរយៈពេល៤ថ្ងៃមកហើយ នៅសាកលវិទ្យាល័យ Polytechnic University (PolyU) នៅទីក្រុងហុងកុងជិតបញ្ចប់ហើយ ទោះបីបាតុកររាប់សិបនាក់នៅខាងក្នុងក៏ដោយ។
នៅខណៈដែលអ្នកតវ៉ារាប់រយនាក់បានកាន់កាប់សាកលវិទ្យាល័យមួយនេះ។ ហើយវាក៏បានក្លាយជាសមរភូមិដ៏កាចសាហាវមួយ នៅពេលដែលពួកគេប៉ះទង្គិចជាមួយក្រុមប៉ូលិសនៅទីនោះ។
លោក Rupert Wingfield-Hayes អ្នកយកព័ត៌មាន BBC បានទៅយកព័ត៌មានពីក្រោយរបាំងបិទផ្លូវ ដើម្បីពិនិត្យមើលកន្លែងកើតហេតុផងដែរ៕

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩