កម្លាំងសន្តិសុខលីបង់ត្រូវគេដាក់ពង្រាយនៅកណ្តាលក្រុងបេរូត (Beirut) កាលពីថ្ងៃអង្គារនេះមុនពេលប្រជុំសភាដែលក្រុមអ្នកតវ៉ាជាច្រើនប្តេជ្ញាការពារ នៅពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងឥស្សរជនដែលកំពុងកាន់អំណាចនេះ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការណ៍ថាធនាគារនាៗចាប់បើកដំណើរការជាលើកដំបូងក្នុងមួយសប្តាហ៍នេះ បន្ទាប់ពីការប្រកាសអំពីជំហានបណ្តោះអាសន្នដូចជាការដកប្រាក់ចំនួន ១.០០០ ដុល្លារប្រចាំសប្តាហ៍ទៅលើការដករូបិយប័ណ្ណរឹង និងការផ្ទេរប្រាក់ទៅក្រៅប្រទេសមានកំណត់ចំពោះការចំណាយផ្ទាល់ខ្លួនក្នុងស្ថានភាពបន្ទាន់ដែលជាវិធានការរារាំងការបញ្ចូនមូលធនទៅខាងក្រៅ។
គ្មានការចង្អុលបង្ហាញពីមេដឹកនាំលីបង់ដែលយល់ព្រមលើរដ្ឋាភិបាលថ្មីមួយដើម្បីជំនួសគណៈរដ្ឋមន្ត្រីដែលនៅសល់ពីលោក Saad Hariri ដែលលាឈប់ពីតំណែងជានាយករដ្ឋមន្រ្តីកាលពីថ្ងៃទី ២៩ ខែតុលានេះ។ ការតវ៉ានេះត្រូវបានជំរុញដោយការយល់ឃើញទៅលើរឿងអំពើពុករលួយក្នុងចំណោមអ្នកនយោបាយនិកាយនិយមដែលគ្រប់គ្រងប្រទេសលីបង់អស់ជាច្រើនទសវត្ស ហើយត្រូវស្តីបន្ទោសចំពោះការដឹកនាំប្រទេសទៅក្នុងវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមស៊ីវិលឆ្នាំ ១៩៧៥-៩០ មក៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩