ប្រធានាធិបតីបណ្តោះអាសន្នរបស់បូលីវីលោកស្រី Jeanine Anez និយាយកាលពីថ្ងៃពុធថាលោកស្រីនឹងកោះហៅការបោះឆ្នោតនៅប៉ុន្មានម៉ោងខាងមុខនេះ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីមានការរំជើបរំជួលដ៏សាហាវបន្ទាប់ពីការលាលែងពីតំណែងរបស់លោក Evo Morales បន្ទាប់ពីមានវិវាទថ្ងៃទី ២០ ខែតុលារួចមក។
លោកស្រី Anez ដែលមានអាយុ ៥២ ឆ្នាំជាអតីតអនុប្រធានព្រឹទ្ធសភាប្រកាសខ្លួនជាប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសកាលពីសប្តាហ៍មុនដោយបំពេញចន្លោះទំនេរមួយដោយការចាកចេញរបស់លោក Morales និងការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីជាច្រើនរូបថែមទៀត។
ចាប់តាំងពីលោក Morales ចុះចេញពីតំណែងអ្នកគាំទ្ររបស់គាត់ធ្វើបាតុកម្មជារៀងរាល់ថ្ងៃនៅតាមដងផ្លូវជាច្រើននៃទីក្រុងឡាប៉ាស និងនៅតាមបណ្តាខេត្តមួយចំនួនដើម្បីទាមទារអោយមានការការចាកចេញរបស់លោកស្រី Anez ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩