លោកនាយករដ្ឋមន្រ្តី Dmitry Medvedev និយាយកាលពីថ្ងៃចន្ទថាទំនាក់ទំនងទ្វេភាគីជាមួយបណ្តារដ្ឋអ៊ឺរ៉ុបឥឡូវនេះមានសារសំខាន់សម្រាប់ប្រទេសរុស្ស៊ីច្រើនជាងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប។ លោកធ្វើសេចក្តីថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំជាមួយសមភាគីហ្វាំងឡង់លោក Antti Rinne នៅទីក្រុងមូស្គូ។
លោក Medvedev និយាយថាទីក្រុងមូស្គូនឹងមិនមែនជាប្រទេសទីមួយដែលលើកការរឹតត្បិតរបស់ខ្លួនដែលត្រូវដាក់ដើម្បីឆ្លើយតបនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ីនោះទេ។ ការដាក់ទណ្ឌកម្មដែលអាចត្រូវបានរក្សាទុកជាយូរមកហើយនោះមិនរារាំងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអ៊ឺរ៉ុបដោយឡែកពីគ្នាទេ នេះបើយោងតាមនាយករដ្ឋមន្រ្តីរូបនេះបានបញ្ជាក់អោយដឹង។ លោកបន្ថែមថាក្រុមហ៊ុនរុស្ស៊ីមួយចំនួនមិនចង់ឲ្យមានវិធានការរឹតត្បិតរបស់ទីក្រុងមូស្គូដែលត្រូវលើកយកមកពិភាក្សានោះទេ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩









