អំពីការវាយប្រហារនៅប្រទេសអង់គ្លេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ

0

នៅថ្ងៃសុក្រ ប៉ូលិសអង់គ្លេសបាញ់សម្លាប់បុរសម្នាក់ដែលពាក់គ្រាប់បែកក្លែងក្លាយ និងចាក់មនុស្សជាច្រើននាក់  ហើយប៉ូលិសចាត់ទុកសកម្មភាពនោះថា ជាឧប្បត្តិហេតុភេរវកម្មលើស្ពានក្នុងទីក្រុងឡុងដ៏។ខាងក្រោមនេះគឺជារបាយការណ៍បង្ហាញពីការវាយប្រហារមួយចំនួននៅក្នុងប្រទេសអង់គ្លេសក្នុងរយៈ​ពេលប៉ុន្មានឆ្នាំថ្មីៗនេះ៖

ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧៖បុរសជនជាតិអង់គ្លេសម្នាក់បើកឡានចូលទៅទីកន្លែងគោរពបូជាម៉ូស្លីមនៅខាងក្រៅវិហារអ៊ីស្លាមមួយនៅទីក្រុងឡុងដ៏ ដែលកត្តានោះបណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់ និងមនុស្សរងរបួសជាច្រើននាក់។ បុរសនោះត្រូវគេផ្តន្ទាទោសពីបទឃាតកម្មនិយាយនៅក្នុងសវនាការថាគាត់ ព្យាយាមសម្លាប់មនុស្សជាច្រើនតាមដែលអាចធ្វើទៅបាន។

ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧៖អ្នកវាយប្រហារចំនួន ៣នាក់បើកឡាននៅលើស្ពានទីក្រុងឡុងដ៍ បន្ទាប់មកចុះទៅចាក់សម្លាប់មនុស្សនៅក្នុងរង្គសាលក្បែរនោះ សម្លាប់មនុស្សចំនួន ៨នាក់ និងបង្កឱ្យមនុស្សរបួសយ៉ាងហោចណាស់ ៤៨នាក់មុនពេលប៉ូលិសបាញ់សម្លាប់អ្នកទាំង៣។ រដ្ឋអ៊ីស្លាមនិយាយថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួនទទួលខុសត្រូវចំពោះការវាយប្រហារនោះ។

 

 

ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧៖អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់កុមារ និងមនុស្សពេញវ័យចំនួន ២២នាក់ និងបង្កឱ្យមនុស្សរងរបួសចំនួន ៥៩នាក់នៅសាលប្រគំតន្ត្រីមួយនៅទីក្រុងម៉ែនឆែសស្ទឺរ ប្រទេសអង់គ្លេសខណៈដែលក្រុមជនរងគ្រោះចាប់ផ្តើមចាកចេញពីការប្រគុំតន្រ្តីរបស់តារាចម្រៀងអាមេរិក

អារៀណា ហ្គ្រែន (Ariana Grande)។  ប៉ូលិសនិយាយថា ពួកគេជឿថា សាល  ម៉ាន អាបបេឌី(Salman Abedi) អាយុ ២២ឆ្នាំជនជាតិអង់គ្លេសកើតនៅប្រទេសលីប៊ីបានបង្កើតគ្រាប់បែកដោយខ្លួនឯងនៅប៉ុន្មានថ្ងៃមុនការវាយប្រហារ។

ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧៖អ្នកវាយប្រហារម្នាក់ចាក់សម្លាប់ប៉ូលីសម្នាក់នៅជិតរដ្ឋសភាអង់គ្លេសក្នុងទីក្រុងឡុងដ៍ក្រោយពីរថយន្តមួយគ្រឿងធ្លាក់ផ្លូវនៅលើស្ពានវ៉ែសម៊ីនស្ទឺ(Westminster)ក្បែរនោះ។ មនុស្សចំនួន ៦នាក់ស្លាប់ ដោយក្នុងនោះមានទាំងអ្នកវាយប្រហារ និងប៉ូលិស។ យ៉ាងហោចណាស់មានមនុស្សចំនួន ២០នាក់រងរបួស។ ប៉ូលិសចាត់ទុកការវាយប្រហារនោះថា ជាការវាយប្រហារភេរវកម្ម។

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦៖ ជនប្រដាប់ដោយកាំភ្លើងវែង និងដាវមួយដើម បាញ់ និងចាក់ជាច្រើនដងទៅលើសមាជិកសភាចូកូនៅក្នុងការវាយប្រហារនៅតាមផ្លូវនៅភាគខាងជើងនៃប្រទេសអង់គ្លេស។ ហេតុការណ៍នោះធ្វើឱ្យចក្រភពអង់គ្លេសភ្ញាក់ផ្អើលមួយសប្តាហ៍មុនពេលមានការធ្វើប្រជាមតិរបស់សហគមន៍អ៊ឺរ៉ុប។

ថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០១៣៖ អ្នកវាយប្រហារពីរនាក់បើកឡានចូល និងវាយប្រហារទៅលើទាហានអង់គ្លេសម្នាក់នៅពេលដែលគាត់ដើរតាមផ្លូវមួយនៅភាគអាគ្នេយ៍ទីក្រុងឡុងដ៍មុនពេលគេចាក់សម្លាប់គាត់ដោយប្រើកាំបិតកាប់សាច់   និងកាំបិតស្រួច។​ ឃាតកម្មនេះទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិក្រោយពីអ្នកដំណើរតាមផ្លូវថតបានអ្នកវាយប្រហារម្នាក់មានដៃប្រឡាក់ឈាមបង្ហាញពីការវាយប្រហារ។

ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៥៖ សមាជិកអ៊ីស្លាមវ័យក្មេងជនជាតិអង់គ្លេសចំនួន ៤នាក់បំផ្ទុះគ្រាប់បែកច្នៃដែលលាក់នៅក្នុងរទេះរុញនៅលើរថភ្លើងក្រោមដី

ចំនួន៣និងលើរថយន្តក្រុងមួយនៅពេលព្រឹក ដោយជាការបំផ្ទុះគ្រាប់បែកដំបូងរបស់ក្រុមសកម្មប្រយុទ្ធឥស្លាមនៅអឺរ៉ុបខាងលិច។ពួកគេសម្លាប់ខ្លួន និងមនុស្សចំនួន ៥២នាក់ផ្សេងទៀត និងបង្កឱ្យមនុស្សរងរបួសប្រមាណ ៧០០នាក់ផ្សេងទៀត៕

ប្រភពព័ត៌មាន Reuters ផ្សាយឡើងវិញថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here