យោងតាមប្រភពព័ត៌មានពីយោធាអ៊ីរ៉ាក់បានអោយដឹងថាគ្រាប់រ៉ុក្កែតមួយគ្រាប់វាយប្រហារទៅលើមូលដ្ឋាន Ain al-Assad នៅក្នុងខេត្តអានបា (Anbar) ភាគខាងលិចប្រទេសអ៊ីរ៉ាក់។ ការវាយប្រហារនោះពុំបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។ មូលដ្ឋានទ័ពអាកាសនេះមានកងកម្លាំងសហរដ្ឋអាមេរិកមួយចំនួននៅតែស្ថិតក្នុងប្រទេស។ពុំមានរបាយការណ៍បង្ហាញពីការខូចខាត ឬគ្រោះថ្នាក់ពីគ្រាប់រ៉ុក្កែតនៅរសៀលថ្ងៃអង្គារនោះទេ ហើយក៏ពុំទាន់ស្គាល់ពីប្រភពដើមនៃមីស៊ីលទាំងនោះដែរ។ ការបាញ់ផ្លោងកើតឡើងក្រោយពីអនុប្រធានាធិបតីលោក ម៉ាយ
ផេន និងភរិយាលោកស្រីការ៉េនធ្វើទស្សនកិច្ចកងទ័ពសហរដ្ឋអាមេរិកនៅទីនោះមុនថ្ងៃឈប់សម្រាក Thanksgiving ។ ប្រធានាធិបតីដូណាល់ត្រាំក៏ធ្លាប់ចុះទៅដល់មូលដ្ឋានទ័ពនៅថ្ងៃបុណ្យណូអែលឆ្នាំ២០១៨៕
ប្រភពព័ត៌មានRT ផ្សាយឡើងវិញថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩