ជនភៀសខ្លួនស៊ីរីរាប់រយនាក់វិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ!

0

ជនភៀសខ្លួនស៊ីរីរាប់រយនាក់ធ្វើដំណើរត្រឡប់ទៅផ្ទះវិញនៅក្នុងការប្រមូលផ្តុំលើកដំបូងដើម្បីចាកចេញពីប្រទេសលីបង់ចាប់តាំងពីការតវ៉ាផ្ទុះឡើងនៅក្នុងប្រទេសអារ៉ាប់តូចមួយនេះកាលពីជាងមួយខែមុននេះ។ ចាប់តាំងពីព្រឹកព្រលឹមថ្ងៃអង្គារនេះ ជនជាតិស៊ីរីជាច្រើនឡើងជិះរថយន្តក្រុងនៅតាមទីតាំងជាច្រើនក្នុងប្រទេសលីបង់មុនពេលធ្វើដំណើរត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញនៅស៊ីរី។

ទីភ្នាក់ងារសារព័ត៌មាន AP រាយការណ៍ថា Vanessa Moya នៃទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR និយាយថាជនភៀសខ្លួនស៊ីរីប្រហែល ២២៥ នាក់គ្រោងនឹងធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសស៊ីរីវិញ។ សកម្មភាពនេះនឹងបង្កើនចំនួនជនភៀសខ្លួនប្រមាណ ២៧.០០០ នាក់ដែលបានវិលត្រឡប់ទៅកាន់ប្រទេសស៊ីរីក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។

ប្រជាជនស៊ីរីរាប់ពាន់នាក់វិលត្រឡប់ទៅកាន់ស្រុកកំណើតវិញចាកចេញពីលីបង់វិញចាប់តាំងពីខែមិថុនាឆ្នាំ ២០១៨ ខណៈដែលភាពស្ងប់ស្ងាត់។ ពួកគេវិលត្រឡប់ទៅកាន់តំបន់មួយចំនួននៃប្រទេសស៊ីរីវិញ។ប្រទេសលីបង់កំពុងទទួលជនភៀសខ្លួនស៊ីរីប្រមាណ ១ លាននាក់ដែលបានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេបន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងអស់រយៈពេល ៨ ឆ្នាំមកហើយនោះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here