នៅ Mexico សន្តិសុខកាន់តែយ៉ាប់យ៉ឺន។ ឧប្បត្តិហេតុមួយបានកើតឡើងចំពោះគ្រួសារអាមេរិកាំង ត្រូវបានគេធ្វើឃាត ដែលនាំឱ្យមានបញ្ហាការទូត។ ប្រធានាធិបតី Lopez Obrador ដែលបានចូលកាន់ តំណែងនៅឆ្នាំទី១ មិនអាចចាត់វិធានការប្រកបដោយប្រសិទ្ធភាពឡើយ ទោះបីវិធានការសន្តិសុខត្រូវ បានគាំទ្រដល់ទៅ ៦៨%។ ហេតុអ្វីបានជាវាដូច្នេះ?
”ខ្ញុំមិនត្រូវការអំពើហឹង្សាទៀតទេ”។ មួយថ្ងៃបន្ទាប់ពីលោក Lopez Obrador បានចូលកាន់តំណែង ពលរដ្ឋបានដើរក្បួននៅកណ្តាលប្រទេសម៉ិកស៊ិកដើម្បីទាមទារការរស់នៅប្រកបដោយសុវត្ថិភាព។ Milian Sarinas (អាយុ ១៩ ឆ្នាំ) បាននិយាយថា “ស្នូរកាំភ្លើងផ្ទុះឡើងនៅជុំវិញផ្ទះរបស់ខ្ញុំ”។ អ្នកបើកបរ ត្រូវបានគេសម្លាប់នៅក្បែរផ្ទះខ្ញុំ ខ្ញុំមិនទុកចិត្តដើរទៅខាងក្រៅទេ។ ទៅធ្វើការក៏ខ្លាចដែរ។ ដោយសារ តែនាយករដ្ឋមន្រ្តីគ្មានគោលការណ៍សន្តិសុខ”។
ការធ្វើបាតុកម្មនេះកើតឡើងដោយតែគ្រួសាររបស់ Julian Rebaron ត្រូវបានគេធ្វើឃាតនៅខែវិច្ឆិកា នៅរដ្ឋ Sonora ភាគខាងជើង Mexico។ នៅឯកន្លែងប្រមូលផ្តុំ បន្ទាប់ពីការធ្វើបាតុកម្មនោះ Rebaron បាននិយាយថា “រហូតមកដល់ពេលនេះ ខ្ញុំនៅតែខូចចិត្ត។ ខ្ញុំស្នើសុំអោយលោកប្រធានាធិបតី ដោះស្រាយករណីនេះ”។
ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា។ មនុស្ស ១៤ នាក់ត្រូវបានវាយប្រហារ នៅក្នុងភូមិតូចមួយនៃរដ្ឋ Sonora ហើយស្ដ្រី ៣នាក់ និងកុមារ ៦នាក់ត្រូវបានសម្លាប់។ ទីតាំងនេះត្រូវ បានគ្រប់គ្រងដោយក្រុមគ្រឿងញៀន ហើយប្រហែលជាមានគេច្រឡំថាជាក្រុមគូប្រជែង ដោយសារ តែមានជម្លោះយ៉ាងខ្លាំងរវាងក្រុមនោះ។ ជនរងគ្រោះទាំងអស់គឺជាអ្នករស់នៅជិតក្រុមសាសនា Morumon និងមានសញ្ជាតិអាមេរិកដែលបានក្លាយជាបញ្ហាធំមួយនៅអាមេរិក៕
ប្រភពព័ត៌មាន Asahi ថ្ងៃទី៥ ខែឆ្នូ ឆ្នាំ២០១៩