មនុស្សរាប់សិបនាក់ជាប់ឃុំពីបទរៀបចំការវាយប្រហារភេរវកម្មធំៗ នៅប្រទេសដាណឺម៉ាក

0

ប៉ូលិសដាណឺម៉ាកចាប់ខ្លួនមនុស្សជាច្រើននាក់ដោយសង្ស័យថាពួកគេរៀបចំផែនការវាយប្រហារភេរវកម្មទ្រង់ទ្រាយធំដោយមានការជម្រុញពីសាសនាអ៊ីស្លាមនៅក្នុងប្រតិបត្តិការវាយប្រហារនៅទូទាំងប្រទេស។ សេវាសន្តិសុខ និងស៊ើបការណ៍សម្ងាត់ដាណឺម៉ាក អាជ្ញាធរអនុវត្តច្បាប់បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ និងសម្របសម្រួលនៅក្នុងតំបន់យ៉ាងតិចចំនួន ៦នៅប្រទេសអឺរ៉ុបខាងជើងរួមទាំងនៅរដ្ឋធានីកូប៉ិនហាក។ ប៉ូលិសបញ្ជាក់ឱ្យដឹងថា សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងបញ្ចៀសការវាយប្រហារពីភេរវករដែលគ្រោងទុកជាមួយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម។ប្រព័ន្ធផ្សព្វផ្សាយដាណឺម៉ាករាយការណ៍ថា កម្លាំងប៉ូលិសប្រដាប់អាវុធជាច្រើន ត្រូវគេពង្រាយទៅកាន់ស្រុកកូផេនហាហ្គេនក្នុងក្រុងវ៉ាលប៊ី និងទៅកាន់ទីក្រុងធំបំផុតទីបួនរបស់ប្រទេសដាណឺម៉ាក។ ទោះជាយ៉ាងណា ពុំមានការបញ្ជាក់ជាផ្លូវការទេថាសកម្មភាពទាំងនោះមានជាប់ទាក់ទងទៅនឹងប្រតិបត្តិការបង្ក្រាប។ នៅរសៀលបន្តិចប៉ូលិសធ្វើសន្និសិទកាសែតមួយដោយប្រកាសថា មានប្រជាជនចំនួន ២០នាក់នៅតាមតំបន់ផ្សេងៗត្រូវសមត្ថកិច្ចធ្វើការឆែកឆេរក្នុងប្រតិបត្តិការវាយឆ្មក់ ហើយយ៉ាងហោចណាស់មានមនុស្សចំនួន ២០នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ពុំមានការបង្ហាញអត្តសញ្ញាណរបស់ជនដែលសមត្ថកិច្ចចាប់ខ្លួនបាននោះទេ។ ទោះជាយ៉ាងណាប៉ូលិសបញ្ជាក់ថា ជនសង្ស័យផ្សំសារធាតុមួយចំនួនដើម្បីផលិតគ្រឿងផ្ទុះ និងកំពុងព្យាយាមទិញអាវុធផងដែរ។លោកហ្លិមម៊ីងដ្រេចឺ(Flemming Drejer) ប្រធានផ្នែកប្រតិបត្តិការជាមួយសន្តិសុខនិងភ្នាក់ងារស៊ើបការណ៍សម្ងាត់ដាណឺម៉ាកប្រាប់អ្នកកាសែតថា“វាជាគំនិតរបស់យើងដែលចាត់ទុកថាបុគ្គលទាំងនោះទទួលបានការជំរុញពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាម” ។ ប្រទេសដាណឺម៉ាកជួបប្រទះការវាយប្រហារភេរវកម្មដ៏ធំមួយនៅឆ្នាំ២០១៥ ដោយមានការបាញ់ប្រហារចំនួន៣ កើតឡើងដាច់ដោយឡែកពីគ្នាក្នុងរយៈពេលពីរថ្ងៃនៅទីក្រុងកូផេនហាហ្គិន។ ឧប្បត្តិហេតុនេះបណ្តាលឱ្យមនុស្សចំនួន ៣នាក់ស្លាប់ដោយក្នុងនោះមានទាំងខ្មាន់កាំភ្លើងក៏ដូចជាមន្រ្តីប៉ូលិសចំនួន៥នាក់រងរបួស។ ការវាយប្រហារភេរវកម្មដែលមានការគ្រោងទុកបានជាងពាក់កណ្តាលត្រូ ប៉ូលិសដាណឺម៉ាក និងសេវាកម្មសន្តិសុខរារាំងចាប់តាំងពីឆ្នាំ២០០៦៕

ប្រភពព័ត៌មានRT ផ្សាយឡើងវិញថ្ងៃទី១១​ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here