អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់អ្នកប្រយុទ្ធប៉ារ៉ាអ៊ីរ៉ាក់៧នាក់

0

ប្រភពយោធាលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា នៅថ្ងៃព្រហស្បតិ៍អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បំផ្ទុះសម្លាប់អ្នកប្រយុទ្ធចំនួន៧នាក់មកពីក្រុមយោធាប៉ារ៉ាអ៊ីរ៉ាក់នៅជិតទីក្រុងសាម៉ារ៉ានៅខាងជើងទីក្រុងបាកដាដ។ ប្រភពបន្តថា យុទ្ធជនចំនួន៣នាក់ផ្សេងទៀតរងរបួស ប៉ុន្តែពុំមានព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។ ពុំទាន់មានការអះអាងណាមួយធ្វើឡើងភ្លាមៗចំពោះការវាយប្រហារនោះទេ។ កងកម្លាំងអ៊ីរ៉ាក់ និងក្រុមអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ីអ៊ីតប្រយុទ្ធនឹងក្រុមកុបកម្មរបស់សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមស៊ុននីនៅទូទាំងតំបន់ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់អស់រយៈពេលពីរឆ្នាំក្រោយពីក្រុមសកម្មប្រយុទ្ធនេះបាត់បង់ឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេស។​ ក្រុមសកម្មប្រយុទ្ធធ្វើការវាយប្រហារជាទៀងទាត់ប្រឆាំងនឹងកងសន្តិសុខ ប៉ុន្តែការវាយប្រហារដ៏សាហាវបែបនេះគឺកម្រកើតមានណាស់៕

ប្រភពព័ត៌មាន Reuters ផ្សាយថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here