ប្រធានសភាមានមូលដ្ឋាននៅភាគខាងកើតប្រទេសលីប៊ីមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថាលោកមិនយល់ស្របចំពោះកិច្ចព្រមព្រៀងរវាងប្រទេសលីប៊ី និងប្រទេសទួរគីក្នុងការបង្កើតព្រំដែនសមុទ្រដែលបណ្តាលឱ្យក្រុងអាតែនមានការខឹងសម្បារនោះទេ។ ប្រទេសក្រិចបណ្តេញឯកអគ្គរដ្ឋទូតលីប៊ីនៅសប្តាហ៍មុនដោយសារកិច្ចព្រមព្រៀងថ្ងៃទី២៧ ខែវិច្ឆិកាស្តីពីការបង្កើតច្រករបៀងសមុទ្ររវាងប្រទេសលីប៊ី និងប្រទេសទួរគីនៅក្នុងតំបន់ដែលប្រទេសក្រិចចាត់ទុកថា ជាតំបន់ដែលមានសិទ្ធិធ្វើនាវាចរណ៍។ ភ្នាក់ងារសារព័ត៌មានដកស្រង់ប្រសាសន៍របស់លោកអាហ្គូលៀរ សាឡេស អ៊ីសា(Aguila Saleh Issa) ប្រធានសភាតំណាងរាស្ត្រលីប៊ីថា “ យើងនៅទីនេះដើម្បីប្រកដថា កិច្ចព្រមព្រៀងជាក់លាក់នោះត្រូវបានបដិសេធ” ។ អ្នកដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងពុំមានសិទ្ធិអំណាចស្របច្បាប់នោះទេ ពីព្រោះរដ្ឋាភិបាលពុំមានការទទួលស្គាល់ជាផ្លូវការ ។ រដ្ឋាភិបាលនោះទទួលបរាជ័យក្នុងការបោះឆ្នោតចំនួនពីរដងរួចមកហើយ និងពុំមានការស្បថចូលសភាដោយស្របច្បាប់ទេ” ។ លោកអ៊ីសាយល់ស្របទៅនឹងជំហររបស់ឧត្តមសេនីយ៍ខាលីហ្វា ហាហ្វថា( Khalifa Haftar) ជាអ្នកគ្រប់គ្រងភាគខាងកើតប្រទេសដែលប្រឆាំងនឹងរដ្ឋាភិបាល(រដ្ឋាភិបាលមានការទទួលស្គាល់ជាអន្តរជាតិលើកិច្ចព្រមព្រៀងជាតិ (GNA) នៅក្នុងទីក្រុងទ្រីប៉ូលី)៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩