អ្នកជំនាញអាមេរិកវិភាគថា “កូរ៉េខាងជើងអាចបាញ់មីស៊ីល ICBM ប្រភេទថ្មី”

0

អ្នកជំនាញអាមេរិកដែលស្គាល់ច្បាស់អំពីការអភិវឌ្ឍផ្នែកយោធារបស់កូរ៉េខាងជើងបានធ្វើសិក្ខាសាលានៅឯសាកលវិទ្យាល័យ Ritsumeikan ក្នុងទីក្រុងក្យូតូ នៅថ្ងៃទី១២។ លោកបានវិភាគថា កូរ៉េខាងជើង នៅតែបន្តបាញ់មីស៊ីលជាមួយឥន្ធនៈរឹងដែលអាចបង្កើតនូវការភ្ញាក់ផ្អើល។ លោកបានបញ្ជាក់ថា ការបាញ់មីស៊ីលផ្លោងអន្តរទ្វីប Intercontinental ballistic missile (ICBM) ប្រភេទថ្មីដោយប្រើប្រាស់ ឥន្ធនៈរឹងគឺស្ថិតក្នុងដំណាក់កាលមួយដែលអាចទៅរួច។

អ្នកជំនាញនេះគឺលោកបណ្ឌិត Jeffrey Lewis មកពីមជ្ឈមណ្ឌលស្រាវជ្រាវមិនរីកសាយអាវុធ បញ្ចប់ការសិក្សានៅសកលវិទ្យាល័យអន្តរជាតិអាមេរិក Middle Beli នៅ Monterey ។

នៅថ្ងៃទី ៨ខែនេះប្រទេសកូរ៉េខាងជើងបានប្រកាសថា ខ្លួនបានធ្វើ “ការសាកល្បងដ៏ធំបំផុត” នៅឯ ទីតាំងបាញ់មីស៊ីល Tongchan នៅទីក្រុង Pashong Anbuk ដោយមិនបានបង្ហាញព័ត៌មានលំអិតទេ។ អំពីការពិសោធន៍នេះ លោក Lewis បានបង្ហាញរូបថតផ្កាយរណបជាច្រើន។ ដើម្បីធ្វើការវិភាគ នៅថ្ងៃទី ៥ កុងតឺន័រដែល មានទំហំ ១០ម៉ែត្រត្រូវបានគេដាក់នៅក្បែរកន្លែងផ្ទុះ ហើយនៅថ្ងៃទី ៨ នៅក្បែរកន្លែងផ្ទុះ មានសញ្ញា បញ្ជាក់ពីការរីករាលដាលនៃការឆេះនៅជុំវិញកន្លែងសាកល្បងនោះ ។

ចំពោះការពិសោធន៍នេះ អ្នកជំនាញជនជាតិកូរ៉េ ក៏បានបង្ហាញពីទស្សនៈនៃ “តេស្តឥន្ធនៈរឹង” ផងដែរ។ ប្រទេសកូរ៉េខាងជើងត្រូវបានគេជឿជាក់ថា បានប្រើប្រាស់ប្រេងឥន្ធនៈរាវដែលជាចំណុចខ្វះខាត ក្នុងការបាញ់មីស៊ីលផ្លោងអន្តរទ្វីប ICBMs រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ ២០១៧៕

ប្រភពព័ត៌មាន Asahi ថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here