ការបោះឆ្នោតត្រូវបញ្ចប់ពេលជនជាតិអាល់ហ្សេរីប្រឆាំងនឹងការបោះឆ្នោតប្រធានាធិបតី

0

យុទ្ធនាការបោះឆ្នោតបិទនៅថ្ងៃព្រហស្បតិ៍ខណៈការបោះឆ្នោតប្រធានាធិបតីអាល់ហ្សេរីជាមួយបេក្ខជនចំនួន៥នាក់ឈានដល់ទីបញ្ចប់។ គេរំពឹងថា លទ្ធផលបឋមនឹងចេញនៅថ្ងៃសុក្រដោយលទ្ធផលផ្លូវការនឹងចេញនៅចុងខែ ហើយនឹងមានការបោះឆ្នោតលើកទី ២នៅដើមខែមករា។ មានមនុស្សចំនួនរាប់ពាន់នាក់ធ្វើដំណើរតាមដងផ្លូវនៅក្នុងទីក្រុងអាល់ហ្គឺ និងទីក្រុងដទៃទៀតនៅព្រឹកថ្ងៃដដែល។ ភ្នាក់ងារព័ត៌មានរាយការណ៍ថា នៅក្នុងរដ្ឋធានី ប៉ូលិសបំបែកក្រុមអ្នកតវ៉ាដោយប្រើដំបង ប៉ុន្តែក្រោយមកក្រុមអ្នកតវ៉ាប្រមូលផ្តុំគ្នាមកដូចដើមវិញដោយសារតែមានមនុស្សកាន់តែច្រើនទៅដល់។ រដ្ឋាភិបាលមានការគាំទ្រពីយោធាយល់ឃើញថា មានតែធ្វើការបោះឆ្នោតប៉ុណ្នោះទើបជាមធ្យោបាយបញ្ចប់ភាពចលាចលរយៈពេល ១០ខែ ដោយការបោះឆ្នោតធ្លាប់ទម្លាក់ប្រធានាធិបតីចាស់លោកអាប់ដេល ប៊ូថឺហ្លីការ(Abdelaziz Bouteflika)នៅខែមេសា។ ក្រុមបាតុករនិយាយថា ពុំមានការបោះឆ្នោតជំនួសតំណែងណាដែលអាចស្របច្បាប់នោះទេខណៈដែលសមត្ថកិច្ចប្រឹងទប់រនាំងយ៉ាងប្រតោងប្រទាញ។ ក្រុមមន្រ្តីនិយាយថា អ្នកបោះឆ្នោតមានចំនួន ៣៣ភាគរយទៅចុះឈ្មោះបោះឆ្នោតនៅម៉ោង ១៦:០០ GMT ហើយវេលានោះនៅសល់រយៈពេលតែ ២ម៉ោងប៉ុណ្ណោះមុនដល់ពេលបិទការបោះឆ្នោត៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here