សមាជិក ISIS ៥ នាក់ដែលគេសង្ស័យថារៀបចំផែនការវាយប្រហារភេរវកម្មត្រូវឃុំខ្លួននៅក្នុងទីក្រុងម៉ូស្គូ

0

សេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) និងក្រសួងមហាផ្ទៃឃុំខ្លួនសមាជិកនៃក្រុមរដ្ឋអ៊ីស្លាមចំនួន ៥ នាក់ដែលជាអ្នកវាយប្រហារភេរវកម្ម នេះបើយោងតាម FSB និយាយកាលពីថ្ងៃសុក្រនេះ។ កោសិការបស់ក្រុម IS មួយមានជនជាតិរុស្ស៊ីពីរនាក់ និងពលរដ្ឋបីនាក់នៃប្រទេសអាស៊ីកណ្តាល។ សេចក្តីថ្លែងការណ៍មួយនិយាយថាពួកគេ“ មានផែនការអនុវត្តសកម្មភាពភេរវកម្ម” ។

TASS រាយការណ៍ថាឧបករណ៍ទំនាក់ទំនងដែលមានការណែនាំពីអ្នកតំណាងអង្គការភេរវករអន្តរជាតិត្រូវបានដកហូតពីជនសង្ស័យក្នុងអំឡុងពេលប្រតិបត្តិការមួយនៅទីក្រុងម៉ូស្គូ។ យោងតាម FSB ឲ្យដឹងថា“ អាវុធមួយត្រូវរកឃើញដែលមានកាំភ្លើង Kalashnikov, កាំភ្លើងខ្លីម៉ាក Makarov គ្រាប់រំសេវ និងគ្រឿងផ្ទុះដែលអាចកែច្នៃជាច្រើនទៀត” ។ សេចក្តីថ្លែងការណ៍បន្ថែមថាជនជាប់ចោទត្រូវនាំខ្លួនទៅកាន់មន្ទីរឃុំឃាំងហើយរឿងក្តីព្រហ្មទណ្ឌមួយត្រូវចាប់ផ្តើមបើកដំណើរការផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here