នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ ទណ្ឌកម្មរបស់អាមេរិកដែលផ្តោតលើអ៊ីរ៉ង់រំលោភលើច្បាប់អន្តរជាតិ

0

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad និយាយថារបបទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិកនៅលើប្រទេសអ៊ីរ៉ង់បានរំលោភលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។ ថ្លែងនៅក្នុងសន្និសីទមួយនៅប្រទេសកាតាកាលពីថ្ងៃសៅរ៍នេះ លោក Mahathir សង្កត់ធ្ងន់ថាប្រទេសរបស់លោកមិនគាំទ្រវិធានការរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងទីក្រុងតេរ៉ង់ទេហើយការដាក់ទណ្ឌកម្មនេះបណ្តាលឱ្យមានការខាតបង់ទីផ្សារធំសម្រាប់ដៃគូពាណិជ្ជកម្មរបស់អ៊ីរ៉ង់ថែមទៀត។

លោកបន្ថែមថា “ ទណ្ឌកម្មបែបនេះរំលោភយ៉ាងច្បាស់ទៅនឹងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។ ទណ្ឌកម្មអាចត្រូវបានអនុវត្តដោយអង្គការសហប្រជាជាតិស្របតាមធម្មនុញ្ញប៉ុណ្ណោះ”៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here